ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្វើការពិគ្រោះយោបល់លើកិច្ចការដែនសមុទ្រ ដែលក្នុងនោះប្រទេសទាំងពីរបានយល់ព្រមរក្សាការសន្ទនា និងគ្រប់គ្រងហានិភ័យ។

ប្រទេសចិន បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈកាលពីថ្ងៃសុក្រ សប្តាហ៍មុន អំពីស្ថានភាពដែនសមុទ្រ យល់ព្រមរក្សាទំនាក់ទំនង និងជៀសវាងការយល់ច្រឡំ និងការយល់ខុសលើគ្នា។
ក្រសួងការបរទេសបាននិយាយថា ប្រទេសចិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពាន និងការញុះញង់របស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកនៅក្បែរប្រទេសចិន ហើយបានជំរុញឱ្យក្រុងវ៉ាស៊ីនតោន មិនធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងចិន និងប្រទេសជិតខាង ឬ «ប្រើប្រាស់ដែនសមុទ្រដើម្បីគ្រប់គ្រងចិន»។

ក្រសួងបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាំទ្រ និងថ្កោលទោសដល់កងកម្លាំង «ឯករាជ្យតៃវ៉ាន់»។ សហរដ្ឋអាមេរិក រក្សាទំនាក់ទំនងផ្ទាល់ជាមួយកោះតៃវ៉ាន់ រួមទាំងការលក់អាវុធ ដែលក្រុងប៉េកាំង ជំទាស់។ ចិន ទាមទារសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ បដិសេធការ។
ប្រទេសចិន ក៏បានជំរុញសហរដ្ឋអាមេរិក កុំឱ្យលូកដៃក្នុងបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីខែមីនា បានបន្តកិច្ចព្រមព្រៀងសន្តិសុខជាមួយហ្វីលីពីន ដោយរួមបញ្ចូលការការពារពីការវាយប្រហារលើឆ្មាំល្បាតឆ្នេររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕
