មេដឹកនាំអ៊ុយក្រែន និងអេស្ប៉ាញ ចុះកិច្ចព្រមព្រៀងសន្តិសុខ ខណៈលោក ពូទីន ធ្វើទស្សនកិច្ចនៅអ៊ូសបេគីស្ថាន

2024/05/28 11:28:37 pm        76

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយសមភាគីអេស្ប៉ាញ នាយករដ្ឋមន្ត្រី លោក Pedro Sanchez ។ ក្រោមកិច្ចព្រមព្រៀងនេះ អេស្ប៉ាញ នឹងផ្តល់ជំនួយយោធាចំនួន១ពាន់លានអឺរ៉ូ ឬប្រហែល ១,១ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែននៅឆ្នាំនេះ។ លោក Sanchez និយាយថា ប្រទេសអេស្ប៉ាញនឹងបញ្ជូនមីស៊ីល ប៉ាទ្រីយ៉ូត(Patriot) រថក្រោះ Leopard 2 និងគ្រាប់រំសេវទៅកាន់អ៊ុយក្រែន។ លោក Zelenskyy និយាយថា ប្រទេសរុស្ស៊ី ប្រើប្រាស់គ្រាប់បែកពីលើអាកាសស៊ីបគោលដៅជាង ៣.០០០គ្រាប់ ទៅលើប្រជាជនក្នុងមួយខែ ហើយអ៊ុយក្រែន កំពុងស្នើសុំឱ្យពិភពលោកជួយ ដោយផ្គត់ផ្គង់ដល់ប្រទេសជាមួយនឹងប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត(Patriot) យ៉ាងហោចណាស់ប្រាំពីរគ្រឿងបន្ថែមទៀត។ ការវាយប្រហាររបស់រុស្សីដោយប្រើប្រាស់គ្រាប់បែកស៊ីបគោលដៅ បានវាយប្រហារលើអគារពាណិជ្ជកម្មដ៏មមាញឹកមួយនៅភាគខាងកើតទីក្រុង Kharkiv របស់អ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅនេះ។ អភិបាលតំបន់និយាយថា មនុស្ស១៨នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។

ទន្ទឹមនឹងនេះ កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអ៊ូសបេគីស្ថាន និងបានជួបជាមួយប្រធានាធិបតី លោក ស្សាវកាត មឺហ្សីយ៉ូយ៉េវ(Shavkat Mirziyoyev)។ លោកពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រុស្ស៊ី បានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអ៊ូសបេគីស្ថាន កាលពីខែតុលា ឆ្នាំមុន។ លោក បានបង្ហាញពីបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី ដោយនិយាយសំដៅលើគម្រោងដែលកំពុងដំណើរការ ដើម្បីបង្កើនសមត្ថភាពនៃបំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែន។ ប្រធានាធិបតីអ៊ូសបេគីស្ថាន បាននិយាយថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយនៅអ៊ូសបេគីស្ថាន ជាគម្រោងលើកដំបូង នៅអាស៊ីកណ្តាលក្រោយសម័យសូវៀត។ កិច្ចព្រមព្រៀងនុយក្លេអ៊ែ ប្រសិនបើត្រូវបានអនុវត្ត នឹងបង្ហាញពីសមត្ថភាពរបស់រុស្ស៊ី ក្នុងការនាំចេញមិនត្រឹមតែថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតផលបច្ចេកវិទ្យាខ្ពស់ទៅកាន់ទីផ្សារអាស៊ីថ្មីផងដែរ នៅក្នុងពេលដែលប្រទេសលោកខាងលិច កំពុងបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm