
រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានប្រាប់សារព័ត៌មានរ៉យទ័រថា អាស៊ែរបៃហ្សង់ ចង់ខ្ចីប្រាក់ចំនួន ៥ពាន់លានដុល្លារពីស្ថាប័នឥណទានអន្តរជាតិ ក្នុងប៉ុន្មានឆ្នាំខាងមុខសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងនៅក្នុងទឹកដីដែលត្រូវបានធានា នៅក្នុងការវាយលុករបស់យោធា នៅក្នុងខែកញ្ញា។
កងកម្លាំងរបស់អាស៊ែរបៃហ្សង់ ដណ្តើមបានមកវិញនូវតំបន់ភ្នំ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ជាកន្លែងដែលជនជាតិអាមេនី ទទួលបានឯករាជ្យភាពពិតប្រាកដអស់ជាច្រើនទស្សវត្សរ៍ ដោយបានជំរុញឲ្យជនជាតិអាមេនីយ៉ាងតិច ១00.000នាក់ ភៀសខ្លួន។
លោក Samir Sharifov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយក្នុងបទសម្ភាសមួយថា៖«កិច្ចការធំណាស់ឈរនៅចំពោះមុខយើង។ លោក បាននិយាយថា កិច្ចការដែលជាបញ្ហានោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកសាងឡើងវិញ និងការស្ដារឡើងវិញនូវទឹកដីដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអាស៊ែរបៃហ្សង់ ជាអ្វីដែលនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ»។
កិច្ចចរចាសន្តិភាពរវាងទីក្រុងបាគូ និងយ៉េរ៉េវ៉ាន់ កំពុងបន្ត ដោយភាគីទាំងពីរ បន្តការចរចាលើការបោះបង្គោលព្រំដែន ១.000គីឡូម៉ែត្រ (៦២០ ម៉ាយ) របស់ពួកគេ ដែលនៅតែបិទ និងមានកម្លាំងយោធា ប្រចាំការយ៉ាងតឹងរ៉ឹង។
លោក Sharifov បាននិយាយថា៖«មានគម្រោងធំៗមួយចំនួន នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលអាចត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការទាក់ទាញធនធានដែលបានខ្ចី» ។ «សរុបមក យើងកំពុងនិយាយអំពីការខ្ចីប្រាក់បន្ថែមចំនួន ៥ពាន់លានដុល្លារ»។