កសិករឥណ្ឌាដែលកំពុងតវ៉ា ស៊ូទ្រាំទៅនឹងរលកកម្ដៅ បន្តការទាមទារក្នុងពេលមានការបោះឆ្នោត

2024/05/28 11:38:32 pm        98

ដោយរស់នៅក្នុងស្ថានភាពដូចឡកម្តៅនៅកណ្តាលផ្លូវជាតិ ខណៈពួកគេស៊ូទ្រាំទប់ទល់នឹងរលកកម្តៅដែលវាយលុកយ៉ាងខ្លាំង កសិករឥណ្ឌារាប់រយនាក់ដែលបានមកបោះជំរំ រយៈពេលជាង១០០ ថ្ងៃ រវាងរដ្ឋពុនចាប(Punjab) និងរដ្ឋហារីយ៉ាណា(Haryana) បន្តទាមទារតម្លៃកសិផលរបស់ពួកគេកាន់តែល្អប្រសើរ។ ទោះបីមានរលកកម្តៅក្តៅខ្លាំង បានវាយលុកនៅតំបន់ធំៗនៅភាគខាងជើងប្រទេសឥណ្ឌាក៏ដោយ ក៏កសិករ បានទៅបោះទីតាំង នៅព្រំដែន Shambhu ចាប់តាំងពីការតវ៉ារបស់ពួកគេ ចាប់ផ្តើមកាលពីពាក់កណ្តាល ខែ កុម្ភៈ មក។ ប៉ុន្តែ ការរស់នៅក្នុងជំរំបណ្ដោះអាសន្នដែលធ្វើនៅលើរម៉កកន្ទុយត្រាក់ទ័រគ្របដោយក្រណាត់តង់ អាចធ្វើឱ្យសីតុណ្ហភាពឡើងដល់ ៤៥ទៅ៤៦ អង្សាសេ ដែលមានអារម្មណ៍ដូចជា ក្នុងសីតុណ្ហភាព៥០ អង្សាសេ។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កសិកររាប់ពាន់នាក់នៅរដ្ឋ Punjab បានដង្ហែបាតុកម្មមានឈ្មោះថា «តោះយើងទៅទីក្រុង Delhi» ធ្វើដំណើរដោយរថយន្តដឹកទំនិញ និងត្រាក់ទ័រ មានដឹកសម្ភារៈសម្រាប់ដេក និងស្បៀងអាហារ។ ទោះជាយ៉ាងណា កងកម្លាំងសន្តិសុខបង្ក្រាបកុបកម្ម បានប្រើឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបង្ខំឱ្យពួកគេបញ្ឈប់ក្នុងចម្ងាយប្រហែល២០០គីឡូម៉ែត្រពីគោលដៅ ជាកន្លែងដែលកសិករបានបោះជំរំចាប់តាំងពីពេលនោះមក។ កសិករ និងអ្នកដឹកនាំភាគច្រើន ដែលបានជួបជាមួយសារព័ត៌មាន Reuters បាននិយាយថា ពួកគេពុំមានបំណងលុបចោលការតវ៉ា ឬត្រឡប់ទៅលំនៅឋានវិញនោះទេ លុះត្រាតែការទាមទារត្រូវបានបំពេញ។ លោកវេជ្ជបណ្ឌិត Swaran Singh Kansal បាននិយាយ នៅពេលលោកទៅព្យាបាលអ្នកជំងឺថា អ្នកជំងឺរាប់រយនាក់ កំពុងត្រូវបានព្យាបាលសម្រាប់ជំងឺផ្សេងៗជារៀងរាល់ថ្ងៃ ដែលក្នុងនោះភាគច្រើនកំពុងទទួលរងពីជំងឺទាក់ទងនឹងកម្តៅ រួមមានដំណើរចង់ក្អួតចង្អោរ ការខ្សោះទឹក និងសុរិយរោគ។ លោកវេជ្ជបណ្ឌិតនិយាយថា អ្នកជំងឺភាគច្រើនត្រូវបានគេព្យាបាលនៅនឹងកន្លែង ប៉ុន្តែអ្នកឈឺធ្ងន់ជាងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការថែទាំត្រឹមត្រូវ។ ក្រុមកសិករ កំពុងស្វែងរកការធានា ដែលត្រូវបានគាំទ្រដោយច្បាប់ ការគាំទ្រពីរដ្ឋបន្ថែមទៀត ឬទទួលបានតម្លៃទិញអប្បបរមាសម្រាប់កសិផលរបស់ពួកគេ។

ការបោះឆ្នោតជាតិរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃទី ១ ខែមិថុនា ដោយលទ្ធផល នឹងកំណត់នៅថ្ងៃទី៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm