រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី៖ សហគមន៍អន្តរជាតិ គួរតែដាក់សម្ពាធលើអ៊ីស្រាអែលឡើងវិញ

2024/05/28 11:44:09 pm        113

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូឡុំប៊ី លោក Luis Gilberto Murillo បាននិយាយថា សហគមន៍អន្តរជាតិ គួរតែទទូចដល់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តឲ្យប្រទេសនេះ ចរចារកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ នៅតំបន់ហ្កាហ្សា។ 

លោក Murillo បាននិយាយថា សកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលយុទ្ធនាការយោធារបស់      អ៊ីស្រាអែល បានសម្លាប់មនុស្សប្រហែល ៣៦.000 នាក់ គឺជាអំពើប្រល័យពូជសាសន៍ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់របស់អាហ្រ្វិកខាងត្បូងយ៉ាងដាច់អហង្ការ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលថាខ្លួនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដោយលើកហេតុផលថា ប្រតិបត្តិការនេះ គឺស្ថិតនៅក្នុងការការពារខ្លួន និងជាគោលដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

លោក Murillo បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីចុងសប្តាហ៍ថា៖«យើងពិតជាត្រូវតែទទូច មិនត្រឹមតែចំពោះរដ្ឋាភិបាលអ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងចំពោះសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន និងប្រទេសជាច្រើនទៀត នៅភាគខាងជើងនៃពិភពលោក។

លោក Murillo បាននិយាយថា៖«នៅពេលនេះ ពួកគេមានឱកាសក្នុងការបញ្ចុះបញ្ចូល (នាយករដ្ឋមន្ត្រី    អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា វាមានសារៈសំខាន់ក្នុងការឈានដល់បទឈប់បាញ់ ដែលជាគន្លឹះក្នុងការអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា ហើយវាពិតជាសំខាន់ណាស់ក្នុងការអង្គុយចរចា ដើម្បីបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm