ពិធីបុណ្យ​ឆ្លង​វិមាន​គុណ​មាតា​បិតា ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ មហា​ឧបាសិកា លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​

2021/04/27 02:59:58 am        27

​ត្បូងឃ្មុំ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ១៥​កើត ថ្ងៃ​ពេញ​បូរ​មី ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បុត្រ និង​ចៅ រួមជាមួយ​បង ប្អូន​រួមមាន លោកស្រី ប៊ុន សាម​លេន និង​លោក គីម ទូច ព្រមទាំង​បុត្រ និង​ចៅឯកឧត្តម គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូ​វ​ណាំ ព្រម ទាំង​បុត្រ និង​ចៅលោកជំទាវ ប៊ុន សុថា និង​ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំង​បុត្រ និង​ចៅ ត្រូវជា​កូនបង្កើត កូនប្រសារ ចៅ ចៅទួត ទាំង អស់ រួមទាំង​ញាតិ​ការ ទាំង ប្រាំពីរ​សណ្តាន បាន​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ឧទ្ទិស​ជូន​មហា​ឧបាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា យ៉ាង​មហោឡា​ឬ​ក្ស អធិកអធម។​

​ពិធីបុណ្យ​បាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ភូមិកំណើត ជាទី​កន្លែង​រស់នៅ និង​ក៏​ជាទី​ដ្ឋា​ន​បញ្ចុះសព​មហា​ឧបាសក មហា​ឧបាសិកា​. បន្ទាប់ពី​លោកអ្នក​មានគុណ​ទាំង​ទ្វេ​បានទទួល​អនិច្ចកម្ម​ទៅ​។​

​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី បារមី​ភូមិ​២ ស្រុករ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ ១៤ កើត ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជុំ ក្រោម​កិច្ចដឹកនាំ​របស់ អ្នក ឧកញ៉ា​ព្រះស្តេច ហេង គឹម​គុណ ធម្មការ​និង​សាសនា ព្រះបរមរាជវាំង ដោយមាន​ការរៀបចំ​គ្រឿង​រណ្តាប់​បូជា ប្រគេន​ថ្វាយ​រំលឹក​ដល់ គុណបុណ្យ​បារមី វត្ថុ ស័ក្តិ សិទ្ធ​ទេវតា​ថែរក្សា ក្នុង ដែន ចក្រ​វា​ឡ ព្រះ​ឥ​ន្ធ ទេវតា​ទាំង​មួយ​ម៉ឺន​រុក្ខ​ធាតុ ពិសេស​បារមី​វត្ថុ​ស័ក្តិ សិទ្ធ នៅតាម​ទី​អារាម​ទាំងអស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅ ចៅទួត ទាំងអស់ បានធ្វើ​បទ​ន​មសិ​កា ព្រះ​រតនត្រ័យ ដើម្បី​រំលឹក​ដល់​គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង។ នៅក្នុង​ពិធី​តាមបែប​សាសនា​នោះដែរ សម្តេចព្រះ​សង្ឃនាយករ​ង សម្តេចព្រះ​រាជា​គ​ណះ និង​ព្រះ សង្ឃ​ទាំង​ ១៤​ព្រះអង្គ បាន​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ជូន​ដល់​វិញ្ញាណក្ខន្ធ មហាឧ​បាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្ម កិរិយា លាចាក​លោក​យើង​នេះ​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ ក្នុងឋាន​បរមសុខ សុគតិភព កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។​

​សម្តេច ឯកឧត្តម លោកជំទាវ ជា​ម្ចាស់ដើមបុណ្យ បាន​និមន្ត​សម្តេចព្រះ​វ័​ន្ត​រ័ត្ន ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ គ​ណះ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដែង ធម៌​វិសេស​ទេស្នា ស្តីពី​អនិស​ង្ឃ​កើតចេញពី​ការកសាង​វិមាន​គុណមាតា​បិតា ជា​អនិសង្ឃ​ខ្ពង់ខ្ពស់ បំផុត ដែល​កូនចៅ​មាន​សទ្ធា​ជ្រះថ្លា​ប្រកបដោយ​សេចក្តី​បរិសុទ្ធ ជូន​ដល់​លោកអ្នក​មានគុណ​របស់ ខ្លួន បើទោះបីជា​លោកអ្នក​មានគុណ​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាង មុខ​ហើយ​ក្តី​។

ធម៌​ទេសនា​ បាន​ឧទ្ទិស​នូវ​មហាកុសល​ដែល​ការ កសាង វិមាន​គុណមាតា​បិតា​នេះ ជូន​ដល់​ជួង​វិញ្ញាណក្ខន្ធ​មហា ឧ​បា សក លីន គ្រី និង​អ្នកឧ​ញ៉ាព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្មកិរិយាលាចាក​លោក​យើង​នេះ​ទៅ កាន់ លោក​ខាងមុខ​ហើយ​នោះ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ ក្នុងឋាន​បរមសុខ សុគតិភព​កុំបី ឃ្លៀង ឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ និង​សូមអោយ​វិញ្ញាណក្ខន្ធ​លោកអ្នក​មានគុណ​ទាំង​ទ្វេ តាម​ជួយ​បីបាច់​ថែរក្សា​ការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​កូន ចៅ ចៅទួត​ទាំងអស់ របស់​មហា ឧបាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី សូម​សមប្រកប​តែ​ពុទ្ធពរ​ទាំងឡាយ​បួន​ប្រការ និង​ប្រកបដោយ​ភាពត្រជាក់ត្រជុំ ចម្រុងចម្រើន​គ្រប់​ក្រុមគ្រួសារ តរៀង​ទៅ​។​

​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៥​កើត ថ្ងៃ ពេញ បរ​មី ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធ​សក​រា​២៥៦៤ ត្រូវ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ព្រមទាំង​បងប្អូនកូនចៅបងប្អូនញាតិមិត្ត​ទាំងអស់ បាន​អញ្ជើញ​ធ្វើ​បទ​ន​មសិ​កា ព្រះ​រតនត្រ័យ សមាទាន​សិ​ល៍ និង រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១២​អង្គ ដើម្បី​ជា​កិច្ច​ឧទ្ទិស​ប​ញ្ជួ​ន​នូវ​កុសលផល​បុណ្យ ដែល កើត មាន​ឡើង​ពី​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ជូន​មហាកុសល​ចំពោះ​ដួង វិញ្ញាណក្ខន្ធ មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង លី ដែល​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ សូម​វិញ្ញាណក្ខន្ធ​លោក អ្នកមានគុណ​ទាំង​ទ្វេ​មក​ទទួល​នូវ​មហាកុសល​ដែល​កូនចៅ​ឧទ្ទិស​ជូន ក្នុង​ទឹកចិត្ត​ដ៏​ជ្រះថ្លា​តាមផ្លូវ ព្រះពុទ្ធសាសនា​នេះ និង​បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ​ក្នុងឋាន​បរមសុខ សុគតិភព និង​ទទួលបាន នូវ សម្បត្តិ​៣ កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។​

​​តាមជីវប្រវត្តិ​.​អ្នកឧកញ៉ា ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ប្រសូត្រ​នៅ​ថ្ងៃ​១២​កើត ខែ ពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ ឧសភា ឆ្នាំ​១៩២៥ ក្នុង​គ្រួសារ​កសិករ នៅ ភូមិ កោះ​បី​ពៃ ឃុំ​កោះ​ពីរ ស្រុក ក្រូច ឆ្មារ ខេត្តកំពង់ចាម​។ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម ញ្ញាណ​វិ​វ​ឌ្ឍ​នា បានរៀប​អាពាហ៍ពិពាហ៍ ជាមួយ​មហា​ឧបាសក លីន គ្រី នៅ​ឆ្នាំ​១៩៤៣ នៅ​ឃុំ​រការ​ខ្នុរស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម​។ ពីចំណងអាពាហ៍ពិពាហ៍​នោះ អ្នក ឧក ញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម ញ្ញាណ វិ​វ​ឌ្ឍ​នា មាន បុត្រា បុត្រី ចំនួន​៥​រូប​។

​​​អ្នក ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន​ស៊ា​ង​លី និង ឧ​បា សក លីន គ្រី ដែលមាន​មុខរបរ ជា កសិករ បាន​ចិញ្ចឹម​បីបាច់​បុត្រា បុត្រី ទាំង​៥​នាក់ យ៉ាង​លំបាក ដោយបាន​ធ្វើការ​ពុះពារ​គ្រប់​ឧបសគ្គខណៈ​សង្គមជាតិ​យើង​មានការ​ប្រែប្រួល​ដោយសារ​សង្គ្រាម​នោះ ។ ទោះ​មាន​ភ្លៀង ផ្គរ ក្តៅ​ត្រជាក់ យ៉ាង ណា​ក៏ អ្នកឧកញ៉ា ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ខិតខំ​ប្រឹងប្រែង​ប្រក​បរបរ ចិញ្ចឹមជីវិត ដោយសុចរិតយុត្តិធម៌ និង លះ បង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​កូន​ទាំង​៥​នាក់ បាន​រៀនសូត្រចេះដឹងនិងមានមុខ​របរ​សមរ​ម្យ គ្រប់ៗ​គ្នា​។ នៅក្នុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា និង​គ្រួសារ បន្ត​ប្រកបមុខរបរ​នៅ ក្នុង ស្រុកកំណើតកាលនោះ​ជាតំបន់រំដោះ​។

ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា និងក្រុមគ្រួសារ ត្រូវបាន របប​ប្រល័យ ពូជ​សាន៍ បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដូច ជា ប្រជាជន​ទូទៅ នៅក្នុង ប្រទេស ទាំង មូល​ដែរ ប៉ុន្តែ ប្រការ ដែល គួរ កត់សម្គាល់ និង​សោកស្ដាយ នោះ គឺអ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា បាន​បាត់បង់ ស្វាមី​ជាទី​ស្រឡាញ់​បំផុត នៅដើមឆ្នាំ​១៩៨០ ដោយ​ត្រូវ បាន ក្រុម បាត ដៃ​ប្រលាក់ឈាម ប៉ុលពត សម្លាប់​នៅលើផ្ទះ នៅក្នុង​ភូមិ​ទី​២ ឃុំ​រការ ខ្នុរ ស្រុក​ក្រូច ឆ្មារ ខេត្តកំពង់ចាម​។ ក្រោយពី​បាត់ បង់ ស្វាមី​ជាទី​ស្រលាញ់ អ្នកឧកញ៉ា​ព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា បាន​នាំ​ក្រុមគ្រួសារ មក រស់ នៅ​ទីក្រុង​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៨៥ រហូតមក​។​

​ដោយ​ការ​តបស្នង​សងគុណ​នូវ​ទឹកចិត្ត​ក​ត្ត​ញ្ញូ​តា​ធម៌ កាលពី​អ្នកមានគុណ​នៅមាន​ព្រះជន្ម​ក្តី និង​តាមរយៈ​ការរៀបចំ​ទី​ដ្ឋា​ន​ដ៏​ល្អ​ប្រណិត ស្កឹមស្កៃ​សម្រាប់​តម្កល់សព​លោក​ទាំង​ទ្វេ​ក្នុងពេល​ចែក​ឋាន​នេះ​ទៅហើយ​ក្តី ហើយ​តាមរយៈ​មនុញ្ញផល​តាម​ផ្លូវ​ព្រះពុទ្ធសាសនា កុសលផល​បុណ្យ​ទាំងពួង​ដែល​កូនចៅ​បាន​សាង​នៅ​គ្រប់​ទីកន្លែង ជាពិសេស​អំ ណា​ច នៃ​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា​ ដែល​បាន​ប្រារព្ធ​ឡើង​ចំពោះ​អ្នកមានគុណ​ទាំង​ទ្វេ​នាពេលនេះ​. ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រមទាំង​សម្តេច​ឯកឧត្តម លោកជំទាវ និង​ពុទ្ធបរិស័ទ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះដែរ សូម​ប្រសិទ្ធពរ​ដល់​ទសបារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទេវតា​ថែរក្សា​ក្នុង​លោក សូម​តាម​ជួយ​គាំពារ​ថែរក្សា​ការពារ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​មាន រិទ្ធី​បារមី​ខ្លាំងពូកែ ឈ្នះ​អស់​មាស​ត្រូវ ដើម្បី​បន្ត​ស្ថិតនៅ​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​នៅ​កម្ពុជា ដើម្បី​ថែរក្សា​ការ ពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង ជា​យូរអង្វែង​តរៀង​ទៅ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am