
បន្ទាប់ពីការចោទប្រកាន់ពីការវាយប្រហារតាមអ៊ីន ធឺណិត
រដ្ឋមន្ត្រីការបរទេស Radosław Sikorski បានប្រកាសនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទថា ប៉ូឡូញ នឹងដាក់កំហិតលើការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ី ក្រោមហេតុផលថា រុស្ស៊ីកំពុងធ្វើសង្គ្រាមចម្រុះ ដោយកំណត់គោលដៅលើប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុប។
លោក Sikorski បាននិយាយថា កំណត់ទូតមួយចំពោះផលប៉ះពាល់នេះ នឹងត្រូវបញ្ជូនទៅស្ថានទូតរុស្ស៊ី នៅទីក្រុងវ៉ាសូវី នាពេលឆាប់ៗនេះ។
ការរឹតបន្តឹង នឹងមិនអនុវត្តចំពោះឯកអគ្គរដ្ឋទូតរុស្ស៊ីទេ ប៉ុន្តែចំពោះអ្នកការទូតផ្សេងទៀតទាំងអស់ ដែលធ្វើការនៅស្ថានទូត និងនៅស្ថានកុងស៊ុល ដែលនឹងត្រូវដាក់កម្រិត នៅក្នុងតំបន់ជុំវិញទីតាំងរៀងៗខ្លួន។
លោក Sikorski បាននិយាយថា៖«ខ្ញុំសង្ឃឹមថា រុស្ស៊ីនឹងយល់ពីរឿងនេះថា ជាការព្រមានដ៏ធ្ងន់ធ្ងរបំផុត។
រដ្ឋាភិបាលប៉ូឡូញ សន្មតថា ការវាយប្រហារតាមអ៊ីនធឺណិត និងការបាញ់មីស៊ីលធំៗជាច្រើនមានការពាក់ ព័ន្ធនឹងភ្នាក់ងារចារកម្មរុស្ស៊ី។
យោងតាមព័ត៌មានពីលោកនាយករដ្ឋមន្ត្រី ដូណាល់ ថាស់ ( Donald Tusk) បានឲ្យដឹងថា មនុស្ស ១២ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន។