ប្រទេសប៉ូឡូញ បង្ហាញកម្មវិធី «ខែលការពារភាគខាងកើត» ដើម្បីពង្រឹងសន្តិសុខព្រំដែន

2024/05/29 12:32:17 am        230

ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានបង្ហាញព័ត៌មានលម្អិតនៃកម្មវិធី «ខែលការពារភាគខាងកើត»របស់ខ្លួនក្នុងគោលបំណងពង្រឹងព្រំដែនភាគខាងកើត ជាគំនិតផ្តួចផ្តើមការពារព្រំដែនធំបំផុតរបស់ប្រទេស ចាប់តាំងពីឆ្នាំ១៩៤៥ មក។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វ្លាឌីស្ល កូស៊ីនាក កាមីស(Wladyslaw Kosiniak-Kamysz) បានបញ្ជាក់ពីសារៈសំខាន់នៃប្រតិបត្តិការសន្តិសុខប្រទេសប៉ូឡូញ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងរួមគ្នាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយសេនាធិកានៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ ថានេះគឺជាប្រតិបត្តិការជាយុទ្ធសាស្ត្រ សម្រាប់រដ្ឋាភិបាល និងសន្តិសុខរបស់ប្រទេសប៉ូឡូញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់អំពីកម្មវិធីនេះ ដែលរួមមាន ការពង្រឹងរបាំងការពារ និងប្រព័ន្ធតាមដានដែនអាកាសទំនើបនៅគ្រប់កម្រិត។ លោកបានគូសបញ្ជាក់ថា ភារកិច្ចរបស់កម្មវិធី រួមមាន ការរារាំងសកម្មភាពរបស់កងកម្លាំងអរិភាព ការសម្របសម្រួលសកម្មភាពរបស់កងទ័ពប៉ូឡូញ និងការការពារជនស៊ីវិល។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បាននិយាយថា ព្រំដែនរបស់ប្រទេសប៉ូឡូញ លាតសន្ធឹងប្រមាណ ៧០០ គីឡូម៉ែត្រ ដោយមាន ៤០០ គីឡូម៉ែត្រ ជាប់ព្រំដែនជាមួយប្រទេសបេឡារុស។ យើងចង់ឱ្យកម្មវិធីនេះ ត្រូវបានអនុវត្តភ្លាមៗ ហើយបញ្ចប់នៅត្រឹមឆ្នាំ២០២៨ ដែលការចំណាយប៉ាន់ស្មានគឺប្រហែល ២,៥៥ ពាន់លានដុល្លារអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រុមមន្ត្រីបានបង្ហាញថា គម្រោង «ខែលការពារភាគខាងកើត» នឹងត្រូវបានផ្តល់មូលនិធិដោយថវិការដ្ឋរបស់ប្រទេសប៉ូឡូញ ប៉ុន្តែប្រទេសនេះ ក៏ស្វែងរកការស្នើសុំជំនួយបន្ថែមពីសហភាពអឺរ៉ុបផងដែរ។ លោករដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់លើតម្រូវការសម្រាប់ការបង្កើនការវិនិយោគរបស់សហភាពអឺរ៉ុប ក្នុងវិស័យសន្តិសុខ ដោយលោកនិយាយថា សហភាពអឺរ៉ុប ត្រូវតែវិនិយោគច្រើនបន្ថែមទៀត លើផ្នែកសន្តិសុខ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm