ទីក្រុងសេអ៊ូលឧបត្ថម្ភប្រាក់ដល់អ្នកផ្លាស់ចិត្តមិនវះកាត់បំពង់មេជីវិត ដើម្បីជំរុញអត្រាកំណើត នៅកូរ៉េ

2024/05/29 01:16:38 am        250

ទីក្រុងសេអ៊ូលគ្រោងនឹងផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ប្រជាជនដែលស្វែងរកការវះកាត់បំពង់មេជីវិត ឬស្បូន ដោយនេះជាវិធានការចុងក្រោយបង្អស់ ដែលធ្វើឡើងក្នុងគោលបំណងជំរុញអត្រាកំណើត ខណៈដែលការចុះចំនួនប្រជាជន គំរាមកំហែងដល់ភាពរឹងមាំយូរអង្វែងនៃរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ។

ទីក្រុងសេអ៊ូលនឹងផ្តល់ជូនពលរដ្ឋម្នាក់ៗនូវទឹកប្រាក់រហូតដល់ ១លានវ៉ុន (ប្រមាណជា ៧៣៥ដុល្លារ) ដើម្បីជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងនីតិវិធីវេជ្ជសាស្រ្ត សម្រាប់គូស្វាមីភរិយាដែលចង់បានកូន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងនេះ នៅថ្ងៃអង្គារ (ទី២៨ ខែឧសភា) នេះ។

ទឹកប្រាក់សរុបចំនួន ១០០លានវ៉ុន ត្រូវបានបម្រុងទុក សម្រាប់កម្មវិធីនេះ ដែលជាការអនុវត្តកម្មវិធីប្រភេទនេះជាលើកដំបូង នៅក្នុងទីក្រុងសេអ៊ូល។ ហើយនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាបន្ថែម ១,៥សែនកោដិវ៉ុន ដែលអាជ្ញាធរ បានដាក់ជូនទៅសភាទីក្រុង។

ទោះបីជាកូរ៉េខាងត្បូងមានអត្រាមានកូនទាបបំផុតរបស់ពិភពលោកក៏ដោយ ពោលគឺមានកម្រិត ០,៧២ ក៏ស្ថានភាពនេះ គឺធ្ងន់ធ្ងរជាពិសេស នៅទីក្រុងសេអ៊ូល ដែលគ្រប់ក្រុមនៃស្ត្រីចំនួន ១០០នាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងបង្កើតបានទារកត្រឹមតែ ៥៥នាក់ប៉ុណ្ណោះ ក្នុងរយៈពេលនៃជីវិតជារួមរបស់ពួកគេ ដែលជាកម្រិតទាបបំផុត ក្នុងចំណោមទីក្រុងធំៗទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ការិយាល័យស្ថិតិជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងសេអ៊ូលត្រូវបានគេព្យាករថា នឹងជួបប្រទះនូវប្រជាជនធ្លាក់ចុះដល់ ៧,៩លាននាក់ នៅឆ្នាំ២០៥២ ដោយធ្លាក់ពីចំនួន ៩,៤លាននាក់ ក្នុងឆ្នាំ២០២២។

អាជ្ញាធរទីក្រុងកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ សម្រាប់ការផ្សាំមេជីវិត និងការព្យាបាលភាពគ្មានកូន ដើម្បីជួយទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើត។ អភិបាលក្រុង លោក Oh Se-hoon បានប្រាប់ទូរទស្សន៍ Bloomberg កាលពីដើមឆ្នាំ២០២៤ នេះថា ទីក្រុងសេអ៊ូលនឹង «ប្រមែប្រមូលគោលនយោបាយដែលមានទាំងអស់» ដើម្បីជំរុញដល់កំណើនប្រជាជន ក្នុងនោះរួមទាំងការចាប់ផ្តើមកម្មវិធីផ្គូផ្គងគូស្រករផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm