មេដឹកនាំធុរកិច្ចកូរ៉េខាងត្បូង និងអារ៉ាប់រួម ពិភាក្សាគ្នាអំពីការពង្រឹងសេដ្ឋកិច្ចទ្វេភាគី និងភាពជាដៃគូពាណិជ្ជកម្ម

2024/05/29 01:18:35 am        209

អ្នកតំណាងផ្នែកធុរកិច្ចដ៏សំខាន់ម្នាក់ បាននិយាយថា ក្រុមមេដឹកនាំធុរកិច្ចនៃប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួម (UAE) នៅថ្ងៃអង្គារនេះ បានពិភាក្សាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍភាពជាដៃគូអាជីវកម្មនៅក្នុងឧស្សាហកម្មថ្មីៗ ដូចជាថាមពលស្អាត និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)។

វេទិកាវិនិយោគធុរកិច្ចកូរ៉េ-អារ៉ាប់រួម ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអារ៉ាប់រួម លោក Mohamed bin Zayed Al Nahyan បានដឹកនាំមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំធុរកិច្ចប្រមាណ ២០០នាក់ រួមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Cheong In-kyo និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស លោក Thani bin Ahmed Al Zeyoudi នេះបើយោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI)។

លោក Cheong បាននិយាយនៅក្នុងសុន្ទរកថាស្វាគមន៍របស់ខ្លួនថា៖«កិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើង បានវិវឌ្ឍន៍ពីការអភិវឌ្ឍន៍រោងចក្រ និងតំបន់ប្រេង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រពិសេសដែលត្រូវបានបង្កើតដោយរោងចក្រថាមពលនុយក្លេអ៊ែរBarakah»។ យើងនឹងផ្តល់ការគាំទ្រ ដើម្បីឲ្យគ្រាប់ពូជនៃកិច្ចសហប្រតិបត្តិការ អាចលូតលាស់បាន។

រោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅទីក្រុងអាប៊ុយដាប៊ី ( Abu Dhabi) ដែលជាគម្រោងនុយក្លេអ៊ែរ នៅក្រៅប្រទេសដំបូងរបស់កូរ៉េខាងត្បូង ជានិមិត្តរូបនៃការសហការរបស់ប្រទេសទាំងពីរ។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៨០ កូរ៉េខាងត្បូង និងអារ៉ាប់រួម បានចាប់ដៃគូ ក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកថាមពល និងសំណង់។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានដល់ ២០,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពី ១៩០លានដុល្លារ ក្នុងឆ្នាំ ១៩៨០ ដែលធ្វើឲ្យអារ៉ាប់រួម ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី១៤ របស់កូរ៉េខាងត្បូង។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        194
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        194
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm