ឯកឧត្តម វង្សី វិស្សុត ចាត់ទុកការប្រតិបត្តិល្អក្នុងការរៀបចំ និងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច

2024/05/29 04:13:57 pm        176

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង-ស្ថាប័ន, សភាពាណិជ្ជកម្ម, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ស.ស.យ.ក. និង និស្សិតសរុបប្រមាណ៥០០នាក់ក្នុងគោលដៅ ពង្រឹងសមត្ថភាព, ចែករំលែក, ផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនានា។

 

សម្រាប់ ឯកឧត្តម វង្សី វិស្សុត ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ជាក់ស្ដែង, ការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់, ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ ការដាក់ឱ្យអនុវត្ដបទប្បញ្ញត្តិ ដែលមិនមានលក្ខណៈអំណោយផលនឹងបង្កើនជាបន្ទុកចំណាយអនុលោមភាព, ការរឹតត្បិតសេរីភាព, និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់សង្គម-សេដ្ឋកិច្ចជាយថាហេតុ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពស្វាហាប់, ថាមវន្ដ និងវាងវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ដ និងជំរុញលើកកម្ពស់ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ដោយបានរៀបចំបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដែលជាយន្ដការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្ដការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ដ ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃជារួមថា ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិទាមទារឱ្យមានការចូលរួម និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ,ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមនិយាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ មានដូចជា៖

-ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ 

 -ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

-ទី៣. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងបង្កើនសមត្ថភាពរបស់អង្គភាព និងធនធានមនុស្ស ដែលមានសមត្ថភាពស្វែងយល់អំពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ, ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា និងការវិភាគសេដ្ឋកិច្ច និងសង្គម។

 -ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្ដទុកដាក់ក្នុងការវិភាជថវិកាគ្រប់គ្រាន់សម្រាប់ក្រសួង ស្ថាប័ន ដើម្បីធានាដល់ការអនុវត្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់

-ទី៥. គ្រប់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងយន្ដការសម្រេចចិត្ដបទប្បញ្ញត្តិដោយផ្អែកលើវិទ្យាសាស្រ្ដ ដើម្បីធានាថារាល់ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយបែបវិទ្យាសាស្រ្ដផ្ដល់នូវសង្គតិភាព, និងភាពដែលអាចប៉ាន់ប្រមាណបាននូវលទ្ធផលនៃច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយទាំងនេះ។

 

មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងថា ច្បាប់អាចដើរតួជាឃ្នាស់ដែលអាចលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់សេដ្ឋកិច្ច ប៉ុន្តែក៏អាចដើរតួជាបន្ទុកសម្រាប់ប្រជាពលរដ្ឋ ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍផងដែរក្នុងករណីរៀបចំមិនបានល្អ។ ហើយអ្នករៀបចំច្បាប់ក៏ត្រូវប្រកាន់ខ្ជាប់នូវម្ខាងគឺគោលការណ៍នីតិរដ្ឋ ដែលយកច្បាប់ជាធំ ហើយម្ខាងទៀតគឺគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច ដើម្បីធានាថារាល់ច្បាប់ដែលត្រូវបានដាក់ឱ្យអនុម័ត និងអនុវត្តពិតជាជះឥទ្ធិពលល្អដល់ប្រទេសជាតិ។ ជាមួយគ្នានេះ ការរៀបចំច្បាប់នីមួយៗត្រូវមានការគិតគូរច្បាស់លាស់នៅគ្រប់ដំណាក់កាល ដោយចាប់ផ្តើមពីការយល់ដឹងអំពីគោលដៅនៃច្បាប់ ការរៀបចំ តាក់តែង អនុម័ត អនុវត្ត និងតាមដានការអនុវត្តច្បាប់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm