ទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល ធ្វើឱ្យសិស្សមិនបានរៀនសូត្រអស់រយៈពេលមួយខែ

2024/05/29 04:56:19 pm        158

សិស្សាសាលារាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល មិនបានទៅថ្នាក់រៀនរបស់ពួកគេអស់រយៈពេលមួយខែមកហើយ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ បានបង្កការជន់លិចសាលារៀនមួយចំនួន ហើយបានប្រែក្លាយសាលាខ្លះទៀតទៅជាទីជម្រក ដែលបង្កើនការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់ពួកគេ។

ក្នុងចំណោមសាលារៀនរដ្ឋជាង ២.០០០ កន្លែងរបស់រដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) ជិតមួយភាគប្រាំនៅតែបិទទ្វារ ដែលប៉ះពាល់ដល់សិស្សប្រហែល ១៨៥.០០០ នាក់។ លោកស្រី រ៉ាឃែល ទីហ្ស៊ីរ៉ា (Raquel Teixeira) រដ្ឋលេខាធិការក្រសួងអប់រំក្នុងរដ្ឋដែលរងគ្រោះដោយទឹកជំនន់មួយនេះបាននិយាយថា «មានកុមារជាច្រើនដែលរងរបួសផ្លូវចិត្តធ្ងន់ធ្ងរ។ នៅពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ ពួកគេក៏ភ័យស្លន់ស្លោ»។

យោងតាមក្រុមមន្ត្រីរដ្ឋបានឱ្យដឹងថា ភ្លៀងដែលបានចាប់ផ្តើមកាលពីចុងខែមេសា បានធ្វើឱ្យទន្លេ និងបឹងជាច្រើននៅក្នុងរដ្ឋ រីអូ ក្រានដេ ភាគខាងត្បូងប្រទេសប្រេស៊ីល កើនឡើងដល់កម្រិតខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦៩ នាក់ និងធ្វើឱ្យមនុស្សជាង ៥៨០.០០០ នាក់ត្រូវផ្លាស់ទីលំនៅ។

នៅភាគខាងជើងនៃរដ្ឋធានី ព័រតូ អាលេហ្រ្កេ (Porto Alegre) របស់រដ្ឋ នៅជិតទន្លេ ហ្គូអៃបា (Guaiba) ដែលជាតំបន់ដីខ្ពស់ជាងកម្រិតទឹកជំនន់ សាលាបឋមសិក្សាជាច្រើននៅតែស្ថិតនៅក្រោមទឹក។ ទីលានបាល់ទាត់របស់សាលា ប្រែក្លាយជាអាងហែលទឹក ខណៈដែលថ្នាក់រៀន និងសៀវភៅត្រូវបានគ្របដណ្ដប់ដោយភក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm