Messi សម្រក់​ទឹកភ្នែក​ក្នុង​សន្និសីទកាសែត​ចុងក្រោយ​ជាមួយ Barcelona និង​បញ្ជាក់​ពី​គោលដៅ​បន្ទាប់​

2021/08/09 04:45:35 pm        194

​បាល់ទាត់៖ ​Lionel Messi នឹងមិន​អាច​នៅ​បន្ត​ជាមួយ Barcelona បានឡើយដោយសារតែ​ច្បាប់​ហិរញ្ញវត្ថុ​តឹងរ៉ឹង​របស់ La Liga​។ ​​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ Barcelona បានរៀបចំ​សន្និសីទ​​សារព័ត៌មាន​ចុងក្រោយ​ដល់ Lionel Messi ខណៈ​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ ចំពោះ​ការចាកចេញ​នេះ​ដោយ​ចាត់ទុក Barcelona គឺជា​ផ្ទះ​របស់ខ្លួន​ទៅហើយ​។

Messi ក៏បាន​បន្តថា ​ទំនាក់ទំនង​រវាង​រូបគេ​ និង Barcelona គ្មាន​បញ្ហា​ឡើយ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​រួចហើយ​ពី​ការ​ចាប់ដៃគ្នា​បន្តទៅ​មុខ​ទៀត តែ​គ្រប់យ៉ាង​ពិតជា​មិនអាច​ទៅរួច​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ ពី​គោលដៅ​បន្ទាប់​របស់ខ្លួន​បន្ទាប់​ពី​ការចាកចេញ​នេះ​គឺ Paris Saint Germain អាចជា​គោលដៅ​ដែល​អាចទៅរួច តែ​អ្វីៗ​មិនទាន់​ផ្លូវការ​ទេ​។ អំឡុងពេល​បំពេញបេសកកម្ម​ជួយ​ក្រុម​អា​ហ្ស​ង់​ទីន​លើក​ពាន Copa America នៅ​ទឹកដី​ប្រេស៊ីល​នោះ Lionel Messi ក៏បាន​យល់ព្រម​កិច្ចព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ Barcelona ផងដែរ​កាលពី​ពីរ​សប្តាហ៍​មុន និង​យល់ព្រម​កាត់​ប្រាក់ខែ​ពាក់កណ្តាល​។ ​​កិច្ចសន្យា​ថ្មី​នេះ Messi យល់ព្រម​នៅ​ជាមួយ Barcelona ដល់​ឆ្នាំ២០២៦ តែ​តាម​គោល​ការណ៍​របស់ La Liga គឺ​តម្រូវឱ្យ Barcelona កាត់បន្ថយ​ប្រាក់​ចំណាយ​លើ​ប្រាក់ខែ​សរុប​ជាមុនសិន មុននឹង​អាច​ចុះហត្ថលេខា​ជាមួយ​កីឡាករ​រូប​ណាមួយ​បាន​បន្ថែមទៀត​។

​​Lionel Messi គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona ដោយ​រកបាន​សរុប ៦៧២គ្រាប់ ឈ្នះ​ពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជា​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ៦លើក​ច្រើនជាងគេ​។​ ​​រក្សាទុក Messi នៅ Barcelona គឺជា​គោលដៅ​របស់​ប្រធាន​ក្លិប​ថ្មី​លោក Joan Laporta ដែល​ជាប់ឆ្នោត​។​ ​កន្លងមក Messi ក៏​ធ្លាប់មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Paris Saint Germain និង Manchester City ផងដែរ ស្របពេល​ការផ្លាស់​ទៅកាន់​ទឹកដី​អាមេរិក Major League Soccer ក៏​ជា​ជំរើស​ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm