ប្រធានក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសក្រុមដែលធ្វើវិទ្ធង្សនានយោបាយ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា

2024/05/29 06:26:42 pm        203

ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង ប្រកាស​ថ្កោលទោស​ចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែល​នៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤នេះ កាលពីថ្ងៃទី២៦ ខែ​ឧសភា​កន្ល​ង​ទៅ​នេះ​។

ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង បាន​លើក​ឡើង​ថា ក្រុមអ្នកធ្វើនយោបាយប្រឆាំង ជាពិសេសទណ្ឌិតដែលកំពុងរត់ភៀសខ្លួន និង​វិទ្យុ​បរទេស​នៅ​ក្រៅស្រុ​ក ពួកគេតែងតែទាញយកព្រឹត្តិការណ៍នានារបស់កម្ពុជា ដូចជាករណី​បោះឆ្នោត​ជាដើម ទៅបង្កើតវិទ្ធង្សនានយោបាយតាមរូបភាពផ្សេង ដើម្បីតែកេញ​ចំណេញ​លើ​ការ​ធ្វើ​នយោបាយ​របស់ពួកគេតែប៉ុណ្ណោះ។

លោកបានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង និងវិទ្យុបរទេស​នៅក្រៅស្រុក​ដែល​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​វិទ្ធង្សនានយោបាយចំពោះលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះនៅកម្ពុជា។ លោកបន្តថា បច្ចុប្បន្ននេះ សម្ទុះនៃការ​យល់​ដឹងរបស់ប្រជាពលរដ្ឋអំពីការបោះឆ្នោត ឬចេនាអាក្រក់របស់ក្រុមប្រឆាំង គឺពលរដ្ឋ​បាន​យល់​ដឹង​យ៉ាង​ទូលំ​ទូលាយ ដូច្នេះការប៉ុនប៉ងវិទ្ធង្សនានយោបាយរបស់ក្រុមប្រឆាំង ដើម្បីតែបង្កើត​អស្ថិភាព​នយោបាយ និងភាពចលាចលនៅកម្ពុជានោះ គឺមិនទទួលបានជោគជ័យឡើយ។

សូមជម្រាបថា បណ្ដាអង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិលបានមើលឃើញថា ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភានេះគឺបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបោះឆ្នោតនេះបានដំណើរការទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សា និងការ​គំរាម​កំហែង​ណាមួយ​កើត​ឡើង​ឡើយ។ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតរបស់ គ.ជ.ប អ្នកបានទៅ​បោះឆ្នោត​សរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩ ភាគរយនៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួនសរុប ១១.៦២២ នាក់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm