ទីក្រុងប៉េកាំង ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូងទៀត

2024/05/29 07:27:14 pm        210

ទីក្រុងប៉េកាំង បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះដែនសមុទ្ររបស់ចិនជាមួយប្រទេសជិតខាងនៅក្នុងកិច្ចពិភាក្សាចុងក្រោយរបស់ប្រទេសទាំង២ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។

លោក ហុង លៀង (Hong Liang) ប្រធានក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការព្រំដែន និងមហាសមុទ្រ និងលោក ម៉ាក ឡាំ ប៊ើត (Mark Lambert) អ្នកសម្របសម្រួលបញ្ហាចិន និងឧបការីរង សម្រាប់កិច្ចការប្រទេសចិន និងកោះតៃវ៉ាន់ របស់ក្រសួងការបរទេសអាមេរិក បានបើកកិច្ចប្រជុំតាម វីដេអូមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។

ការពិភាក្សាទាំងនោះ បានធ្វើឡើងចំពេលសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិនចំនួន២ថ្ងៃ ដែលបានប្រដូចទៅនឹងការបិទកោះតៃវ៉ាន់។ សមយុទ្ធយោធានេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីកោះស្វ័យគ្រប់គ្រង គឺ លោក វីលៀម ឡៃ ឆឹង-ទ័រ (William Lai Ching-te) ។

ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធនេះ គឺជាការដាក់ទណ្ឌកម្មសម្រាប់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ដែលតស៊ូមតិដើម្បីឯករាជ្យភាព និងជាការព្រមានដ៏ធ្ងន់ធ្ងរប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។

ទីក្រុងប៉េកាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ដែលខ្លួនបាននិយាយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm