អាស៊ែបៃហ្សង់ គ្រប់គ្រងភូមិចំនួន៤ នៅព្រំដែនជាមួយអាមេនី ជាផ្នែកនៃកិច្ចព្រមព្រៀង

2024/05/29 07:49:17 pm        102

ឧបនាយករដ្ឋមន្ត្រីប្រទេសអាស៊ែបៃហ្សង់ លោក ស្សាហ៊ីន មូស្តាហ្វាយ៉េវ(Shahin Mustafayev) បាននិយាយថា អង្គភាពសេវាព្រំដែនរបស់ប្រទេសអាស៊ែបៃហ្សង់ បានគ្រប់គ្រងភូមិចំនួ៤ ក្នុងស្រុក Gazakh ជាប់ព្រំដែនជាមួយប្រទេសអាមេនី ក្រោមកិច្ចព្រមព្រៀងមួយ ធ្វើឡើងជាមួយទីក្រុង Yerevan ប្រទេសអាមេនី។

លោក Mustafayev បាននិយាយថាទំហំទឹកដី ដែលប្រគល់ឲ្យអាស៊ែបៃហ្សង់វិញ ក្រោមកិច្ចព្រមព្រៀងកំណត់ព្រំដែនមានប្រវែង ៥,៥ គីឡូម៉ែត្រក្រឡា។

ប្រទេសអាមេនី និយាយកាលពីខែមេសាថា ខ្លួននឹងប្រគល់ភូមិដែលគ្មានមនុស្សរស់នៅ ទៅឱ្យប្រទេសអាស៊ែបៃហ្សង់ ដែលភាគីទាំងពីរបាននិយាយថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅលើផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុង Yerevan និងទីក្រុង Baku ដែលបានប៉ះទង្គិចគ្នារយៈពេលជាង៣ ទសវត្សរ៍។

ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស្ស៊ីនយ៉ាន(Nikol Pashinyan) ដើម្បីប្រគល់ភូមិទាំងបួន បានបង្កឱ្យមានការតវ៉ានៅក្នុងស្រុក ដោយក្រុមបាតុករបានអំពាវនាវឱ្យលោកលាចេញពីតំណែង ជាអ្វីដែលពួកគេបានចាត់ទុកថាក្បត់ជាតិ។

លោក Pashinyan នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ បានពិពណ៌នាអំពីរយៈពេលនៃរបៀបដែលប្រជាជនអាមេនី បានស្វែងរកស្រុកកំណើតជាយូរមក នៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ និងរបៀបកំណត់ព្រំដែនប្រទេស ជាផ្នែកមួយនៃដំណើរការ។ លោក និយាយថា គោលបំណងរបស់ប្រជាជន អាមេនីទាំងអស់ គឺត្រូវចាត់វិធានការ ដើម្បីឲ្យអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់អាមេនី មានព្រំដែនកំណត់ច្បាស់លាស់។

ការដណ្តើមយកមកវិញរបស់ប្រទេសអាស៊ែបៃហ្សង់ ដោយប្រើកម្លាំង នូវតំបន់ Nagorno-Karabakh ទាំងមូល របស់ខ្លួនកាលពីខែកញ្ញា ឆ្នាំមុន ជាចំណាត់ការមួយ ដែលបានជំរុញឱ្យមានការជម្លៀសជនជាតិភាគតិចអាមេនី ដែលរស់នៅទីនោះ បានផ្តល់ផលលំបាកធ្ងន់ធ្ងរដល់ទីក្រុង Yerevan។

ប្រទេសអាសែបៃហ្សង់ និងប្រទេសអាមេនី នៅតែមានជម្លោះទឹកដីដែលពុំទាន់ដោះស្រាយបាន ដែលភាគច្រើនផ្តោតលើតំបន់ហ៊ុមព័ទ្ធ ដែលភាគីទាំងពីរចង់ឱ្យភាគីម្ខាង បោះបង់ការគ្រប់គ្រង ឬផ្តល់សិទ្ធិឲ្យចូលប្រើប្រាស់។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm