UN៖ បម្រែបម្រួលអាកាសធាតុគំរាមកំហែងដល់មន្ទីរពេទ្យនៅតំបន់ទំនាបសមុទ្រការ៉ាអ៊ីប

2024/05/29 08:08:02 pm        100

មនុស្សរាប់សិបលាននាក់ ដែលរស់នៅក្នុងតំបន់ឆ្នេរជុំវិញតំបន់សមុទ្រការ៉ាអ៊ីប និងអាមេរិកឡាទីន ប្រឈមមុខនឹងហានិភ័យដែលជិតកើតមានចំពោះការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយសារបម្រែបម្រួលអាកាសធាតុនាំមកនូវព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (២៨ ឧសភា)។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រជាជនប្រមាណ ៤១ លាននាក់ ឬប្រហែល ៦ ភាគរយនៃប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់ទាំងមូលនេះ កំពុងរស់នៅក្នុងតំបន់ទំនាបឆ្នេរ ដែលមានហានិភ័យនៃការកើនឡើងនៃព្យុះ ទឹកជំនន់ និងព្យុះសង្ឃរា។

របាយការណ៍នេះបានកំណត់អត្តសញ្ញាណមន្ទីរពេទ្យសំខាន់ៗជាង ១.៤០០ កន្លែងដែលមានទីតាំងនៅតំបន់ទំនាបឆ្នេរ ដោយប្រើរូបភាពផ្កាយរណប និងការប៉ាន់ស្មានចំនួនប្រជាជនដើម្បីកំណត់អត្តសញ្ញាណសហគមន៍ដែលមានហានិភ័យបំផុត។ នៅក្នុងបណ្ដាប្រទេសសមុទ្រការ៉ាអ៊ីប ដូចជា សូរីណាម (Suriname) ហ្គីយ៉ាន (Guyana) និងបាហាម៉ា (Bahamas) រួមទាំងដែនដីហូឡង់ និងអង់គ្លេសដូចជា កោះ អារូបា (Aruba) និងប្រជុំកោះ ខាយមែន (Cayman Islands) មានចំនួនជាង ៨០ ភាគរយនៃមន្ទីរពេទ្យដែលរងហានិភ័យ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) បានព្រមានពីរដូវខ្យល់ព្យុះអាត្លង់ទិកសកម្មខ្លាំងដែលនឹងចាប់ផ្តើមខែមិថុនានេះ ដោយសារកម្ដៅទឹកសមុទ្រឡើងខ្លាំង រួមផ្សំនឹងឥទ្ធិពលពីបាតុភូតអាកាសធាតុ ឡានីញ៉ា (La Nina)៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm