អូឡាំពិក​ទីក្រុង​តូ​ក្យូ​បិទ​បញ្ចប់​ដោយ​អាមេរិក​ជា​ប្រទេស​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​

2021/08/09 10:09:14 am        84

​អូឡាំពិក​៖ ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូដែល​ហែល​ឆ្លង​ឧបសគ្គ​ជាច្រើន ទីបំផុត​បានបញ្ចប់​ការប្រកួត​ដោយ​ជោគជ័យ បន្ទាប់ពី​ពិធី​បិទ​ចុងក្រោយ​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​សហ​អាមេរិក​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​។

​ទាំង​ការលើក​ពេល​ពី​ឆ្នាំ២០២០ មក ២០២១ ការប្រកួត​ដោយ​បិទទ្វារ វិធានការ​តឹង​រ៉ឺ​ង​ខាង​ផ្នែក​សុខាភិបាល បញ្ហា​អាកាសធាតុ ការរិះគន់​ពី​ប្រជាជន​ជប៉ុន​មិន​ចង់ឱ្យ​ជប៉ុន​រៀបចំ​ការប្រកួត ទាំង​ប្រទេស​កំពុងស្ថិត​ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​ឆ្លង​កើនឡើង​មិន​ធ្លាប់មាន រួម​ជាមួយ​នឹង​ឧបសគ្គ​ជាច្រើន​ទៀត ទាំងអស់នេះ​សុទ្ធតែជា​បញ្ហា​ដែល​ជប៉ុន​បាន​ជម្នះ។ ​​មុន​ពិធី​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ក៏មាន​អ្នកប្រឆាំង​ប្រមាណ ៣០នាក់​នៅ​ខាងក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​។ ​​យ៉ាងណាក្តី អូឡាំពិក​ទីក្រុង​តូ​ក្យូ ២០២០ ដែល​លើក​មកដល់ ២០២១ ក៏​ជា​ព្រឹត្តិការណ៍​ដែល​គួរឱ្យ​ចងចាំ​មួយ​ដែរ​។​

​​បិទ​ប្រគល់​ទង់​អូឡាំពិក នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​គឺជា​ម្ចាស់ផ្ទះ​បន្ទាប់ ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ២០២៤ ផងដែរ​ដោយមាន​ប្រសាសន៍​ស្វាគមន៍​ទីក្រុង​ប៉ារីស​ម្ចាស់ផ្ទះ​អូឡាំពិក ២០២៤ ដោយ​ប្រធានាធិបតី​បារាំង Emmanuel Macron​។​ ​​ក្រឡេក​មក​តារាង​មេដាយ​វិញ អាមេរិក​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយមាស​ច្រើនជាងគេ ៣៩គ្រឿង, ប្រាក់ ៤១, សំរឹទ្ធ ៣៣ សរុប ១១៣មេដាយ តាម​ពីក្រោយ​ដោយ​ចិន មេដាយមាស ៣៨គ្រឿង, ប្រាក់ ៣២, សំរឹទ្ធ ១៨ សរុប ៨៨គ្រឿង និង​ទី៣ ម្ចាស់ផ្ទះ​ជប៉ុន មេដាយមាស ២៧គ្រឿង, ប្រាក់ ១៤, សំរឹទ្ធ ១៧ សរុប ៥៨គ្រឿង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am