នៅពេលដែលប្រទេសឥណ្ឌាដែលនឹងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី គ្រប់មជ្ឈដ្ឋាន គឺផ្តោតទៅលើរដ្ឋភាគខាងជើងគឺ រដ្ឋ Uttar Pradesh ដែលត្រូវបានគេស្គាល់ជាទូទៅដោយអក្សរកាត់ថា UP។

ដោយលាតសន្ធឹងលើតំបន់មួយដែលមានទំហំជិតស្មើនឹងចក្រភពអង់គ្លេស រដ្ឋUP មានប្រជាជនរស់នៅយ៉ាងច្រើន។ ដោយមានប្រជាជនប្រមាណ ២៥៧លាននាក់ វាជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ឥណ្ឌា ហើយនឹងក្លាយជារដ្ឋធំជាងគេទី៥ នៅលើពិភពលោក ប្រសិនបើវាជាប្រទេសឯករាជ្យ បន្ទាប់ពីឥណ្ឌា ចិន សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ហើយនាំមុខប៉ាគីស្ថាន ឬប្រេស៊ីល។

រដ្ឋUP គឺស្ថិតក្នុងចំណោមរដ្ឋចំនួនបី ក្នុងប្រទេសឥណ្ឌា ដែលកំពុងបោះឆ្នោតក្នុងដំណាក់កាលទាំង៧ នៅក្នុងការបោះឆ្នោតដែលមានរយៈពេល ៤៤ថ្ងៃ។ (ការបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ហើយលទ្ធផលនឹងត្រូវប្រកាស នៅថ្ងៃទី៤ ខែមិថុនា។ )
ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលរដ្ឋ UP បោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៨០រូប នៅក្នុងសភាជាន់ទាប ដែលមានសមាជិកចំនួន ៥៤៣រូប (សភាជាន់ទាប) ត្រូវបានចាត់ទុកថា ជាគន្លឹះសម្រាប់ការកិច្ចប្រឹងប្រែងក្នុងការបោះឆ្នោតឡើងវិញរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ខណៈដែលលោក កំពុងប្រឹងប្រែងដើម្បីវិលត្រឡប់ទៅកាន់តំណែងវិញសម្រាប់អាណត្តិទី៣ ជាប់ៗគ្នា។