ពលរដ្ឋប្រើប្រាស់សេវាបង់ពន្ធគ្រប់ប្រភេទ តាមធនាគារវីង ដោយឥតគិតថ្លៃ

2024/05/29 08:33:35 pm        181

ភ្នំពេញ៖ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ អគ្គ​នាយកដ្ឋានពន្ធដារ បានសហការជាមួយធនាគារវីង (ខេមបូឌា) ម.ក ក្នុង​ការ​បង្កើត​កម្ម​វិធី​អាច​បង់ពន្ធ​គ្រប់ប្រភេទ តាមរយៈធនាគារមួយនេះ ដោយឥតគិតថ្លៃ ។

នៅក្នុងពិធីសម្ពោធជាផ្លូវការ លើកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវីង ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវីង សម្រាប់ប្រតិបត្តិការចំណូលពន្ធដារគ្រប់ប្រភេទ ដែល​ប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអនុវត្តនៅទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៤ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង លើកឡើងថា កិច្ចសហការនេះ សាធារណ​ជន​នឹង​មានជម្រើស ទូទាត់ពន្ធកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយអាច​ទូទាត់​បាន​តាម​បញ្ជរ​សាខាធនាគារវីងទាំង ២២ទីតាំង នៅទូទាំងប្រទេស រៀងរាល់ម៉ោង​ធ្វើការ​ដោយ​មិនគិត​ថ្លៃ​សេវា​បន្ថែម ពោលគឺនៅតាមចំនួនទឹកប្រាក់ នៅក្នុងវិក្កយបត្រតែប៉ុណ្ណោះ ។

លោកបន្តថា អាស្រ័យហេតុនេះ សូមសាធារណជនអាចទូទាត់ប្រាក់ពន្ធ បាននៅ​តាម​បណ្ដា​សាខា​ធនាគារវីងនៅជិតបំផុត ដោយភ្ជាប់មកជាមួយឯកសារ ដែលមានជាការស្រេច ហើយ​សង្ឃឹម​ថា​ធនាគារវីង នឹងអាចប្រើប្រាស់បច្ចេកវិទ្យាហិញ្ញវត្ថុ និងជំនាញ ដើម្បីគាំទ្រ​ទៅ​ដល់កា​រ​ប្រមូល​នូវ​ពន្ធគ្រប់ប្រភេទ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ របស់សង្គម​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជាង​មុន ដោយបច្ចេកវិទ្យាឌីជីថល បានជួយឲ្យសាធារណជនទាំងអស់ អាចបំពេញ​កាតព្វកិច្ច​ពន្ធ​បានដោយងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយក នៃ​អគ្គ​នាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា តាមរយៈការព្យាករណ៍ ក្នុងមួយ​ឆ្នាំ​អាច​ប្រមូល​ពន្ធ​បាន​ជាង​ ៤ពាន់លានដុល្លារ ដែលការប្រមូលចំណូលនេះ តាមរយៈធនាគារវីង នឹងទទួលបានគ្រប់ ប្រកប​ដោយ​សាកសិទ្ធភាព ប្រសិទ្ធភាពការងារ និងតម្លាភាព ។

ឯកឧត្តម​បាន​បន្តថា ការបង់ពន្ធតាមសេវាកម្មបច្ចេកវិទ្យានេះ គឺលឿន ពុំចាំបាច់ទៅបង់ពន្ធ​នៅ​តាម​សាខា​ពន្ធដារ អាចបង់បានតាមធនាគារវីង ជាពិសេសអ្នកបង់ពន្ធមធ្យោបាយ បង់ពន្ធលើ​អចលន​ទ្រព្យ ដែលនេះជាចំណុចសំខាន់ ព្រោះបានជួយកាត់បន្ថយការចំណាយលើពេលវេលា កាត់​បន្ថយការចំណាយលើថវិកា ត្រូវធ្វើដំណើរទៅបង់ពន្ធនៅទីតាំងឆ្ងាយៗ ដែល​ចំណុច​នេះ​ហើយ​ រាជរដ្ឋាភិបាលចង់ឃើញ វិស័យឯកជន និងរដ្ឋធ្វើការជាមួយគ្នា ដើរទៅមុខទាំងអស់គ្នា ។

សម្រាប់ការអនុវត្តបង់ពន្ធនេះ គឺអតិថិជនអាចទៅកាន់សាខាធនាគារវីង នៅជិតបំផុត ហើយ​ភ្ជាប់​ជាមួយ​ឯកសារតិចតួច នៅពេលទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារវីង បុគ្គលិក​បម្រើសេវាកម្ម នឹងជួយសម្រួលអតិថិជន ក្នុងការជ្រើសរើស​មធ្យោបាយ​ទូទាត់​ដែល​មាន​ពីរ​ជម្រើសផ្សេងគ្នា ហើយបន្ថែមលើនេះ អតិថិជនក៏អាច​ជ្រើសរើស​ការ​ទូទាត់​តាម​ប្រព័ន្ធ​អ​នឡាញ ដោយប្រើប្រាស់អេបរបស់អគ្គនាយកដ្ឋានពន្ធដារគឺ អេប GDT Tax Payer ដែល​អ្នក​ប្រើប្រាស់​អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm