ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លា ដល់មន្រ្តីបុគ្គលិកនៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ , វិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន មណ្ឌលសុនខ កង ឯកភាពកំចាត់មីនដើម្បីអភិវឌ្ឈ និងអង្គភាពប្រតិបត្តិការក្រោមទឹក សរុបចំនួន ២៦២ នាក់។
ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រគល់ដល់មន្រ្តីបុគ្គលិក នៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ វិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន មណ្ឌលសុនខ កង ឯកភាពកំចាត់មីនដើម្បីអភិវឌ្ឈ និងអង្គភាពប្រតិបត្តិការក្រោមទឹក សរុបចំនួន២៦២នាក់ តាមរយះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នាវេលាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅទី បញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។
ក្នុងពិធីប្រគល់ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត តែងតែយកព្រះទ័យទុកដាក់ជាខ្លាំងក្នុងវិស័យសកម្មភាពមីនតាមរយៈការប្រទានព្រះរាជអំណោយជាថវិកាផ្ទាល់ព្រះអង្គ នៅក្នុងការចូលរួមការបោសសម្អាតមីនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងផែនការបោស សម្អាតមីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិ ភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើក កម្ពស់ ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីផ្តល់សុខសុវត្ថិភា ពដល់ប្រជានុរាស្ត្រព្រះអង្គ។
តបចំពោះព្រះរាជគុណូបការៈនិងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះមន្រ្តីទាំងអស់នៃអង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោស សម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលឹកអង្គភាពស៊ីម៉ាក់ទាំងអស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតនិងសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ ប្រកប ដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំ មួន និងមានព្រះជន្មាយុយឺនយូរជាង រយ ព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំុដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕ អត្ថបទ.ភារម្យ







