នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់រួមនឹងគ្រឿងញៀនជាង១៦គីឡូក្រាម នៅក្នុងខុនដូមួយកន្លែងនៃរាជធានីភ្នំពេញ

2021/08/09 05:17:26 pm        750

ភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញបំបែកសំណុំរឿងទីតាំងលួចផលិតកែច្នៃ និងជួញដូរគ្រឿងញៀន នៅក្នុងខុនដូមួយកន្លែងកណ្តាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០១នាក់ និងដកហូតគ្រឿងញៀនចម្រុះជាង១៦គីឡូក្រាម កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការបង្រ្កាបទីតាំងផលិតកែច្នៃ និងជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំ​ពីសំណាក់កងកម្លាំងនគរបាល​រាជធានីភ្នំពេញ គឺបានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរ​បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចំការមន បានល្បាតត្រួតពិនិត្យ​ពង្រឹង​ការងារសន្តិសុខក្នុងមូលដ្ឋាននៅចំណុចផ្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ខណ្ឌចំការមន ខណៈនោះក៏ជួបប្រទះបុរសម្នាក់ជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង នៅពេលនោះ​កម្លាំង​នគរបាលមានការសង្ស័យក៏ហៅឱ្យឈប់ហើយសាកសួរ​និងឆែកឆេរត្រួតពិនិត្យ​ក៏បានឃើញ​ថ្នាំញៀន​ម្សៅពណ៌សម៉ត់០៥កញ្ចប់ ដែលលាក់ក្នុងកាបូបស្ពាយ សមត្ថកិច្ចបានដកហូត និងនាំខ្លួន​ជន​សង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុសអាយុ២១ឆ្នាំមកសួរនាំបន្តនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបាន​សាកសួរ​ជនសង្ស័យនេះហើយ ក៏មានតម្រុយក្នុងការបន្តទៅ​ឆែកឆេរ​ត្រួតពិនិត្យនៅកន្លែង​ស្នាក់នៅ​របស់ជនសង្ស័យនៅកន្លែងផ្សេងទៀត ដើម្បីស្វែងរកគ្រឿងញៀនបន្ថែម​ ខណៈនោះ ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​ទៅ​ការិយាល័យជំនាញគ្រឿងញៀន ចុះទៅសហការជាមួយនគរបាលខណ្ឌចំការមន ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ត្រីគល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនដោយ​មានការ​សម្រប​សម្រួលនីតិវិធីពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន របស់ជនសង្ស័យក្នុងសណ្ឋាគារវីបូទិក ស្ថិតនៅសង្កាត់អូរឡាំពិកខណ្ឌបឹងកេងកង ប៉ុន្តែរកឃើញ​លិខិតឆ្លងដែនរបស់ជនសង្ស័យ០១ច្បាប់ប៉ុណ្ណោះ។

ក្រោយមកកម្លាំងសមត្ថកិច្ចក៏មានពន្លឺថែមទៀតក្នុងករណីគ្រឿងញៀននេះ ហើយក៏បានចេញទៅ​សហការជាមួយនគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់ជនសង្ស័យ​មួយ​កន្លែងទៀតនៅក្នុងខុនដូលំនៅឋានអឹល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំង​សមត្ថកិច្ចចូលឆែកឆេរត្រួតពិនិត្យ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យក៏បានប្រទះឃើញ​ឧបករណ៍​សម្ភារៈជាច្រើនសម្រាប់ផលិត កែច្នៃ គ្រឿងញៀន និងវត្ថុតាងធាតុផ្សំរួមនឹងគ្រឿងញៀន​ចម្រុះ​ជាច្រើន​ប្រភេទសរុបជាង១៦គីឡូក្រាម ត្រូវបានដកហូត និងបញ្ជូនមកស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តតាមនីតិវីធី។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនជនជាតិចិននេះ ទើបចូលមកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រមាណ១០ខែ ប៉ុណ្ណោះជននេះជាអ្នកចាត់ចែងគ្រប់គ្រង​នឹងដឹកជញ្ជូនគ្រឿងញៀន​ទៅឱ្យ​អតិថិជន​របស់ខ្លួនតាមរយៈភ្ញៀវ​កុម្ម៉ង់​ទិញអីវ៉ាន់។

ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញ​កសាង​សំណុំរឿង​ចាប់​បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm