ពោធិ៍សាត់ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៌មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៌មានទាក់ទងនិងធនាគាដៃគូ និងក្រុមហ៊ុនដៃគូជាដើម។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូន សមាជិក-សមាជិកា របស់ FASMEC ខេត្តពោធិ៍សាត់ ដោយក្នុងពិធីនេះ មានការអញ្ជើញចូលរួមបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះដែរ, លោក កែវ រឹទ្ធី ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្តពោធិ៍សាត់ ក៏បាន ចូលរួម និងបិទកម្មវិធីនេះផងដែរ ហើយសិក្ខាសាលានេះ, ក៏មានដៃគូសហការឧបត្ថម្ភនានាជាច្រើនដូចជា៖ សមាគមមូលនិធិសម្តេច តេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យម, សហគ្រិនខ្មែរ, ធនាគារ វីង ម.ក, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព ព្រមទាំង ដៃគូសហការផ្សេងៗទៀត និងមាន SME ចូលរួមប្រមាណចំនួន ២១៤ នាក់។ សិក្ខាសាលានេះរៀបចំឡើង គឺមានគោលបំណង ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៌មានទាក់ទងនឹងច្បាប់ បញ្ញាតិនានា ព័ត៌មានទាក់ទង និងធនាគាដៃគូ និងក្រុមហ៊ុនដៃគូ៕















