ភ្នំពេញ៖ ខូហ្វី (Kofi) ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន៤ ដែលផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេ រហូតដល់ ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានចេញលក់ផលិតផលកាហ្វេថ្មី មានឈ្មោះថា« ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice» រសជាតិថ្មី កាហ្វេទឹកកកដោះគោផ្អែម ជាប្រភេទរូបមន្ត 3 in 1 នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
លោក រុន សុភ័ក្រ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ខូហ្វី នៅក្នុងកម្មវិធីភ្លក្សរសជាតិកាហ្វេថ្មី នាព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានឲ្យដឹងថា ផលិតផលខ្មែរ ដែលផលិតឡើងនៅក្នុងស្រុកនេះ ជាការបង្កើតរូបមន្តថ្មី ប្រភេទកាហ្វេលាយស្រាប់ ដោយធ្វើការឆុងជាមួួយទឹកពិសារធម្មតា មិនតម្រូវឲ្យប្រើបា្រស់ទឹកក្តៅ ងាយស្រួលក្នុងការរៀបចំ និងផ្តល់នូវភាពសប្បាយរីករាយ ដោយគ្រាន់តែ ស្សែក ជាមួយទឹកធម្មតារួចថែមទឹកកកជាការស្រេច។ លោកបន្តថា រូបមន្តថ្មីនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការសិស្សានុសិស្ស បុគ្គលិកគ្រប់ស្ថាប័ន អ្នកធ្វើដំណើរ បោះតង់នៅតាមស្រុកស្រែចំការ កម្មករ កម្មការនី និងប្រជាជននៅតាមតំបន់ជនបទ ដែលគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងការទទួលទានកាហ្វេ និងចង់ភ្លក្សរសជាតិកាហ្វេឈ្ងុយដិតជាប់ចិត្ត តាំងពីបានជិបលើកដំបូង ហើយស័ក្តិសមសម្រាប់អ្នកគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអាចញ៉ឹងកម្មពិធីជួបជុំប្រកបដោយបទពិសោធន៍ថ្មី។
លោក សុភ័ក្រ បានបញ្ជាក់ថា ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice នេះដែរ គឺមានតម្លៃសមរម្យ ផលិតឡើងក្នុងគោលបំណងផ្តល់ជូននូវរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃ ដែលអ្នកទទួលទានអាចទទួលយកបាន ដោយនៅក្នុងមួយធំកញ្ចប់មាន ១៥កញ្ចប់តូចៗ មកជាមួយនឹងដបទឹកនៅក្នុងហ្នឹងស្រាប់ សម្រាប់ធ្វើការឆុងជាមួយនឹងទឹកធម្មតា នៅក្នុងតម្លៃ ៦,៥០សេនដុល្លារអាម៉េរិក ដែលមានតម្លៃស្មើរនឹង ២៦,០០០រៀល។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា៕ ដោយ ៖ បូរ៉ាវី





