លក្ខខណ្ឌ ២ ដែល Jordan Pisey អាច​ប្រកួត​តំណាង​កម្ពុជា​បាន​

2021/08/09 05:25:40 pm        130

លោតទឹក៖ ​អំឡុង​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ទើប​បញ្ចប់​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា​ម្សិលមិញ មាន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡា​ជាច្រើនបាន​ចាប់អារម្មណ៍ ​ចំពោះ​កីឡាករ​ជម្រើស​ជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ Jordan Pisey Windle ដែល​បាន​ចូលរួម​ប្រកួត​វិញ្ញាសា​លោតទឹក​កម្ពស់ ១០​ម៉ែត្រ និង​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ នៃ​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។

​ទន្ទឹម​ជាមួយគ្នាមាន​មតិ​មួយ​ចំនួន​បាន​ចោត​សួរ​ថា តើ​កីឡាករ​កូន​ខ្មែរ​រូប​នេះ​អាច​មក​ចូលរួម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បានទេ ដ្បិត​បច្ចុប្បន្ន​រូបគេ​មាន​សញ្ជាតិ​កីឡា​គឺជា​សញ្ជាតិ​អាមេរិក​ទៅ​ហើយ​នោះ​? ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបាន​ពន្យា​ល់​ថា កន្លងមក​ថ្នាក់ដឹកនាំ​សហព័ន្ធ និង Pisey ធ្លាប់​ជជែក​គ្នា​រួចមកហើយ។ ប៉ុន្ដែ​លក្ខខណ្ឌ​សំខាន់ ២ ដែល​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្ត​ព្រះសីហនុ​រូបនេះ អាច​ចូល​លេង​ជម្រើសជាតិ​កម្ពុជា​បាន ទី​១-​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​សាមីខ្លួន និង​ក្រុមគ្រួសារ​របស់គេ ទី​២-​អាស្រ័យ​លើ​ស្នើសុំ​ផ្លាស់ប្ដូរ​សញ្ជាតិ​កីឡា ដោយ​គោរព​នីតិវិធី​ច្បាប់​របស់​សហ​ព័ន្ធ​​កីឡាហែលទឹក​អន្ដរជាតិ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបានបង្ហាញ​នូវ​មោទនភាព​នូវ​អ្វីដែល Jordan Pisey កំពុង​បង្ហាញ​ទៅកាន់​ពិភពលោក ក៏ដូចជា​ការបង្ហាញ​ឆន្ទៈ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាក់ស្ដែង​ដូចជា​ការចាក់​សាក់​រូប​ទង់ជាតិ​កម្ពុជា​នៅ​ដើមដៃ​ខាងឆ្វេង គឺ Pisey ចង់បង្ហាញ​ពិភពលោក​ថា រូបគេ​គឺជា​ជនជាតិខ្មែរ។ ដូច្នេះ​ប្រសិនបើ​រូបគេ​សម្រេចចិត្ត​ចង់​មកលេង​តំណាង​កម្ពុជា​ពេលនេះ សហព័ន្ធ​នឹង​រៀបចំ​នីតិវិធីដើម្បី​ស្នើសុំ​ទៅ​សហព័ន្ធ​កីឡា​ហែលទឹក​អន្ដរជាតិ​ភ្លាម។​

​​លោក ហែម គិរី បាន​បន្ថែមថា ប្រសិនបើ Jordan Pisey មក​ប្រកួត​តំណាង​កម្ពុជា​មែន ច្បាស់​ណាស់​រូបគេ​មាន​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការដណ្ដើម​មេដាយ​ ជូន​ប្រទេស​កំណើត​របស់ខ្លួនព្រោះ​ផ្អែកលើ​លក្ខខណ្ឌ​បច្ចេកទេស Pisey គឺជា​កីឡាករ​លំដាប់​លេខ​១ នៅ​អាស៊ាន ហើយ​នៅ​អាស៊ី គេ​ឈរ​ក្រោម​តែ​កីឡាករ​ចិន និង​ជប៉ុន​ប៉ុណ្ណោះ។ ​សូមបញ្ជាក់ថា Jordan Pisey បានចាប់កំណើត​នៅ​ខេត្ត​ព្រះសីហនុ តែ​ក្រោយ​ឪពុកម្ដាយ​បានទទួល​មរណភាព​ចោល​អស់ កុមារ​មានឈ្មោះ​ដើម​ថា ពិសី រូបនេះត្រូវបាន​បញ្ជូនមក​ម​ណ្ឌ​ល​កុមារកំព្រា​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់មក​ត្រូវបាន​ឪពុក​ច​ញ្ចឹ​ម​ជនជាតិ​អាមេរិក​ លោក Jerry Windle ធ្វើការ​ស្នើសុំ និង​យកទៅ​ចិ​ញ្ចឹ​ម​នៅ​សហរដ្ឋអាមេរិកតាំងពី​អាយុ ១៨​ខែរហូតមកទល់​បច្ចុប្បន្ន ដោយ​ប្ដូរ​ឈ្មោះថា Jordan ហើយ​ប្រើ​ត្រកូល Windle ដែលមាន​ឈ្មោះ​ពេញ​ថា Jordan Pisey Windle ។​ ​ចំពោះ​អាជីព​កីឡា​វិញនៅ​វ័យ ៧​ឆ្នាំ Jordan Pisey ត្រូវបាន​ឪពុក​នាំទៅ​ហ្វឹកហាត់​កីឡា​លោតទឹក ដោយមាន​ទេពកោសល្យ​ល្អ រូបគេ​បាន​វិវត្ដន៍​ខ្លួន​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​នៅ​អាមេរិក តាំងពី​អាយុ ១២​ឆ្នាំ ដោយ​ធ្លាប់​ដណ្ដើមបាន​ម​មេដាយមាស ប្រាក់ និង​សំរឹទ្ធថ្នាក់ជាតិ​ជាច្រើន រហូតដល់​ឆ្នាំ​២០២០ កីឡាករ​ខ្មែរ​អាមេរិក​រូបនេះត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ក្រុមកីឡា​លោតទឹក​ជម្រើសជាតិ​អាមេរិក ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកទីក្រុង​តូ​ក្យូឆ្នាំ​២០២០ ដែល Jordan Pisey បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ លើ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០​ម៉ែត្រ កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm