បណ្តាញមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក អំពាវនាវឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា

2024/05/29 03:58:22 pm        112

សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC) នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ បានអំពាវនាវឲ្យមានបទឈប់បាញ់ និងការចូលទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលមនុស្សរាប់លាននាក់ប្រឈមនឹងភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើងៗ។

ដែនដីដែលហែកហួរដោយសង្រ្គាមមួយនេះ កំពុងរងគ្រោះជាមួយនឹងមហន្តរាយមនុស្សធម៌ជិត ៧ខែ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកឥតប្រណី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ពោលគឺជាការវាយប្រហារ ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នៅប្រទេសអ៊ីស្រាអែល។

ក្នុងបទសម្ភាសន៍មួយ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធាន IFRC លោកស្រី Kate Forbes បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងត្រូវការយ៉ាងខ្លាំងនូវដំណោះស្រាយនយោបាយ ដែលនឹងឲ្យយើងមានបទឈប់បាញ់ ហើយអាចឲ្យជំនួយចូលទៅតំបន់នោះបាន»។

លោកស្រី Forbes ដែល កាលពីខែធ្នូ បានក្លាយជាស្ត្រីទី២ កាន់ការងារកំពូល នៅឯបណ្តាញមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោកនេះ បានបន្ថែមថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើឲ្យមានភាពខុសប្លែក។ យើងត្រូវតែមានលទ្ធភាពចូលទៅកាន់ទីនោះ ហើយដើម្បីអាចមានលទ្ធភាពចូលទៅទីនោះបាន ត្រូវតែមានបទឈប់បាញ់»។

ប្រធាន IFRC គឺជាមុខតំណែងស្ម័គ្រចិត្ត និងត្រួតពិនិត្យបណ្តាញដែលបង្រួបបង្រួមអង្គការចំនួន ១៩១ ដែលធ្វើការទាំងក្នុងអំឡុងពេល និងក្រោយគ្រោះមហន្តរាយ និងសង្រ្គាម ដូចជាសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនជាដើម ដែលមានក្រុមរថយន្តសង្គ្រោះ នៅតំបន់ហ្កាហ្សា។

លោកស្រី Forbes បានប្រាប់ថា លោកស្រីបានឃើញស្ថានភាព «ដ៏គួរឲ្យតក់ស្លុត» នៅទីក្រុង Rafah អំឡុងទស្សនកិច្ចមួយ កាលពីខែកុម្ភៈ ពោលគឺប៉ុន្មានខែមុនពេលអ៊ីស្រាអែលចាប់ផ្តើមការវាយលុកដោយយោធាលើតំបន់ហ្កាហ្សាភាគខាងត្បូង ជាទីកន្លែងដែលបាន និងកំពុងផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ ដែលបានភៀសខ្លួនពីការវាយលុកទៅលើផ្នែកផ្សេងទៀតនៃដែនដីនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am