រដ្ឋធានីរបស់ប្រទេសឥណ្ឌា កត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤៩,៩អង្សាសេ

2024/05/29 11:11:12 pm        58

ការិយាល័យអាកាសធាតុរបស់រដ្ឋាភិបាល បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាបានឡើងដល់កម្រិតខ្ពស់បំផុត ៤៩,៩អង្សាសេ កាលពីថ្ងៃអង្គារ (ទី២៨ ខែឧសភា)។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា ដែលបានរាយការណ៍ពី «ស្ថានភាពរលកកម្ដៅក្ដៅខ្លាំង» បានកត់ត្រាសីតុណ្ហភាព នៅស្ថានីយ៍ជាយក្រុង New Delhi ចំនួន២ គឺ Narela និង Mungeshpur។ អ្នកព្យាករ បានប៉ាន់ស្មានពីសីតុណ្ហភាពស្រដៀងគ្នា នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ។ កាលខែឧសភា ឆ្នាំ២០២២ ផ្នែកខ្លះនៃទីក្រុង New Delhi បានឡើងដល់ ៤៩,២អង្សាសេ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា នាពេលនោះ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមិនមានអ្វីចម្លែកនោះទេ ក្នុងការជួបប្រទះនឹងសីតុណ្ហភាពក្ដៅខ្លាំង ក្នុងរដូវក្តៅ។ ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំមកនេះ បានរកឃើញថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យរលកកម្ដៅមានរយៈពេលកាន់តែយូរ ញឹកញាប់ និងខ្លាំងក្លាជាងមុន។

ហើយជាមួយគ្នានេះ អាជ្ញាធរទីក្រុង New Delhi ក៏បានព្រមានពីហានិភ័យនៃការខ្វះខាតទឹកផងដែរ នៅពេលដែលរដ្ឋធានីមួយនេះ បានជួបប្រទះភាពហួតហែង អំឡុងពេលមានរលកកម្ដៅក្ដៅខ្លាំង ដោយអាជ្ញាធរបានកាត់បន្ថយការផ្គត់ផ្គង់ដល់តំបន់មួយចំនួន។

លើសពីនេះទៀត នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះ បានព្រមានពីផលប៉ះពាល់នៃកម្ដៅដល់សុខភាព ជាពិសេសចំពោះទារក ចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm