
អ្នកនាំពាក្យម្នាក់ បាននិយាយនៅថ្ងៃពុធនេះថា សេវាសន្តិសុខប៉ូឡូញ បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា បានព្យាយាមយករូបថតនៃរថយន្តយោធាឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះគឺជាករណីចរកម្មចុងក្រោយបំផុត។
អ្នកនាំពាក្យរូបនេះ បាននិយាយថា បុរសជនជាតិអ៊ុយក្រែនអាយុ ២៦ឆ្នាំ ត្រូវបានសង្ស័យថា បានលើកទឹកចិត្តពលរដ្ឋប៉ូឡូញឲ្យចែករំលែករូបថត និង «ចូលរួមក្នុងសកម្មភាពស៊ើបការណ៍បរទេសប្រឆាំងនឹងសាធារណរដ្ឋប៉ូឡូញ»។
ប្រទេសប៉ូឡូញ អះអាងថា តួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដល់អ៊ុយក្រែន បានធ្វើឲ្យវាក្លាយជាគោលដៅសំខាន់សម្រាប់ចារកម្មរុស្ស៊ី ដែលកំពុងព្យាយាមប្រមូលព័ត៌មានស្តីពីការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ និងចូលរួមក្នុងសកម្មភាពនៃការបំផ្លិចបំផ្លាញ។
លោក Jacek Dobrzynski អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីសម្របសម្រួលសេវាកម្មពិសេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសជនជាតិអ៊ុយក្រែនមានឈ្មោះ Oleksandr D. បានផ្ញើសារទៅកាន់ពលរដ្ឋប៉ូឡូញម្នាក ដោយលើកទឹកចិត្តគាត់ឲ្យជួយធ្វើចារកម្មឲ្យបរទេស។
លោក Dobrzynski បាននិយាយថា៖«សកម្មភាពនេះ គឺដើម្បីចែករំលែករូបថតនៃរថយន្តយោធាដែលមានបំណងជួយអ៊ុយក្រែន និងឆ្លងកាត់ព្រំដែនប៉ូឡូញ-អ៊ុយក្រែន»។