ភ្នំពេញ ៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃ ក្រសួងសុខាភិបាលបានបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវ «ប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល សម្រាប់ការជូនដំណឹងអពីកំណើតរស់ មរណភាព ការកត់ត្រាទិន្ន ន័យមូលហេតុមរណភាព និងទារកស្លាប់កើត» ក្រោមការគគាំទ្រទាំងបច្ចេកទេសនិងថវិកាដោយអង្គការ Vital Strategies នៅសណ្ធាគារភ្នំពេញនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ នេះ។
សិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯក ឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការនៃក្រ សួងសុខាភិបាល និងលោកស្រី Stephanie តំណាងអង្គ ការ Vital Strategies និងថ្នាក់ដឹកនាំក្រសួង សុខា ភិ បាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ វិទ្យាស្ថានជាតិ, មន្ទីរ ពេទ្យជាតិ ,នាយកដ្ឋានមជ្ឈមណ្ឌលជាតិ, សកល វិទ្យា ល័យ, រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលទាំង២៥ មូលដ្ឋានសុខាភិបាលឯកជន និងអង្គ ការដៃគូសុខាភិបាលសរុបចំនួនប្រមាណ ១២០ រូប។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ បានបញ្ជាក់ថា ក្នុងនាមជា សមាជិកគណៈកម្មាធិការជាតិដឹកនាំការងារបញ្ជីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រសួងបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំតាក់តែងច្បាប់នេះឡើងដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣ កន្លងមកនេះ។ ឯកឧត្តមបន្តថា យោងតាមខ្លឹមសារនៃច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រា នុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រសួងសុខាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអនុវត្តកែលំអរប្រព័ន្ធអត្រា នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន រួមមានការជូន ដំណឹងពីកំណើតរស់ ការជូនដំណឹងពីមរណភាពការ កំណត់រកមូលហេតុមរណភាពដោយប្រើប្រាស់លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព ការដាក់កូដមូលហេតុមរណ ភាពដោយប្រើប្រាស់ចំ ណាត់ថ្នាក់កូដអន្តរជាតិ ICD និងការកត់ត្រាទារកស្លាប់ និង កើត។
ឯកឧត្តមបានរំលឹកថា ក្រសួងសុខាភិបាល ដោយមាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលជាអង្គ ភាពជំនាញ បានរៀបចំឯកសារទស្សនាទាន ដើម្បីបង្កើតប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល ដែលជាប្រព័ន្ធកត់ត្រាទិន្នន័យបុគ្គលពីកំណើតរស់ មរណភាព កត់ត្រាមូលហេតុមរណភាព និងទារកស្លាប់កើត។ ទស្សនាទាននេះត្រូវបានអនុម័តឯកភាពដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាលកាលពីខែតុលា ឆ្នាំ២០ ២២កន្លងទៅ។ ក្រោយទទួលបានការឯកភាពពីថ្នាក់ដឹកនាំ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលបានបង្កើតប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថលនេះឡើង ដែលមាន ឈ្មោះជា NCOD (Notification and Cause of death system) ដោយមានការគាំទ្រទាំងបច្ចេកទេស និងថវិកាពីអង្គការ Vital Strategies ព្រមទាំងមានការចូលរួមផ្តល់យោបល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ និងវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។ ទន្ទឹមនឹងនេះ នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល ក៏បានរៀបចំបង្កើតសៀភៅនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការជូនដំណឹងអំពីកំណើតរស់ មរណភាព ការកត់ត្រាទិន្នន័យមូលហេតុមរណភាពនិងទារកស្លាប់កើត នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និងទទួលបានការអនុម័តដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៍សូមអរគុណជាពិសេសដល់អង្គការ Vital Strategies ដែលបានគាំទ្រថវិកា និងបច្ចេកទេស លើការពង្រឹងកែលម្អប្រព័ន្ធអាត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន ជាពិសេសបានជួយដល់ក្រសួងសុ ខាភិបាល ក្នុងការរៀបចំបង្កើតប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល និងគាំទ្រសហការជាមួយនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល ក្នុងការបណ្តុះ បណ្តាលគ្រូបង្គោលស្តីពីការបំពេញទម្រង់លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព ដល់មន្រ្តីជំនាញមន្ទីរពេទ្យរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស។
ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងជាពិសេ សយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវ៉ៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួង សុខាភិបាលបានរៀបចំយុទ្ឋសាស្រ្តសុ ខាភិបាលឌីជីថល ដែលគ្រោងនឹងផ្សព្វផ្សាយនាពេលខាង មុខនេះ។ លើសពីនេះក្រសួងសូមជំរុញលើកទឹកចិត្តដល់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជនទាំង អស់ប្រើប្រាស់ប្រព័ន្ធនេះដើម្បីលើកកម្ពស់ការចូលរួមចំ ណែកក្នុងការ ចុះបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសជួយគាំ ទ្រដល់វិទ្យាស្ថានជាតិស្ថិតិ ក្នុងការផលិតរបាយការណ៍ជាតិអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋានសម្រាប់កម្ពុជា៕
អត្ថបទ ៖ ភារម្យ



















