
អ៊ីស្រាអែល បានធ្វើការវាយប្រហារបន្ថែមទៀតនៅទីក្រុងរ៉ាហ្វា នៅព្រឹកថ្ងៃពុធនេះ ខណៈដែលអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការវាយប្រហារដ៏សាហាវ ដែលបង្កឲ្យមានការតវ៉ាជាសកល នៅពេលដែលរូបថតសាកសពកុមារដែលឆេះ បានបង្ហាញពីការកើនឡើងចំនួនជនស៊ីវិលនៃសង្គ្រាមលើក្រុមហាម៉ាស។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំមួយ នៅក្នុងទីក្រុងតំបន់ហ្កាហ្សាភាគខាងត្បូង ប៉ុន្តែរដ្ឋបាលរបស់លោក បានទទូចកាលពីថ្ងៃអង្គារថា កងកម្លាំងការពារអ៊ីស្រាអែល មិនទាន់បានឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន នៅឡើយទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា៖«យើងមិនបានឃើញពួកគេវាយលុកចូលទីក្រុងរ៉ាហ្វាទេ។
អ្នកសារព័ត៌មាន AFP នៅទីក្រុងរ៉ាហ្វា បានរាយការណ៍ពីការវាយប្រហារថ្មីប៉ុន្មានម៉ោងបន្ទាប់ពីសាក្សី និងប្រភពសន្តិសុខប៉ាឡេស្ទីន បាននិយាយថា រថក្រោះអ៊ីស្រាអែល បានចូលដល់កណ្តាលទីក្រុងហើយ។
អ្នកស្រុក Abdel Khatib បាននិយាយថា៖«បច្ចុប្បន្ន ប្រជាជន គឺនៅក្នុងផ្ទះសម្បែងរបស់ពួកគេ ដោយសារតែនរណាម្នាក់ដែលផ្លាស់ទី ត្រូវបានបាញ់ដោយយានដ្រូនរបស់អ៊ីស្រាអែល។