ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមវេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)

2024/05/30 03:40:27 am        60

ភ្នំពេញ÷ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក នៃការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារទ្វេភាគីតាមការអញ្ជើញ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ (ម៉ោងទីក្រុងហ្សឺណែវ) នៅការិយាល័យកណ្តាល របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍អន្តរជាតិទាំងអស់ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីចូលរួមក្នុងការសម្រេចគោលដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបសមភាគីអំពីអាទិភាពរបស់ក្រសួងសុខាភិបាលរួមមាន អភិវឌ្ឍមូលធនមនុស្សដែលជាយុទ្ធសាស្ត្រស្នូលរបស់ រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង វិស័យសុខាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើមី្បសម្របទៅតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលសុខាភិបាល។

លោកវេជ្ជបណ្ឌិត Saia Ma`u Piukala បានកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង និងបានជម្រាបជូនពីការយកចិត្តទុកដាក់របស់ អង្គការសុខភាពពិភពលោក ក្នុងការជួយដល់វិស័យសុខាភិបាលកម្ពុជា ដោយតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានចូលរួមរៀបចំការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការនៅកម្ពុជា រៀងរាល់៥ឆ្នាំម្តង (Country Cooperative Strategy)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃភាពជាដៃគូសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ចំពោះវិស័យសុខាភិបាលកម្ពុជារួមមាន ការបង្ការជំងឺ ការលើកកម្ពស់សុខភាព និងការកសាងសមត្ថភាពជំនាញ។ ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើភាពជាដៃគូដ៏រឹងមាំយូរអង្វែងរវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក និងបានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ លើកកម្ពស់សុខភាព ពង្រឹងសន្តិសុខសុខភាព សម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើមី្បជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm