កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១

2024/05/30 05:40:02 am        282

ភ្នំពេញ ÷ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោក ក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។

ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានការចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រី និងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០នាក់ និងអ្នកចម្រៀង ៤៦០,០០០នាក់ ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និងភាពស្រស់ស្អាតនៃការច្រៀងចម្រៀងជាពួក។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ០៧ក្រុម និងអ្នកចូលរួមជាង ២០០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។

កម្មវិធីនេះបានចាប់ផ្ដើមសម្ភោធជាផ្លូវការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានមានមតិស្វាមគមន៍យ៉ាងកក់ក្តៅ ដល់អ្នកចូលរួមប្រមាណជាង៤០០នាក់។ ដូចគ្នានេះដែរ ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិ និងបង្ហាញពីគោលបំណង នៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១នៅរាជធានីភ្នំពេញ ដើម្បីបង្កើនការរួមចំណែកកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ និងការប្រគុំតន្ត្រីមិត្តភាពនៅរាជធានីភ្នំពេញ មានការប្រមូលផ្តុំ និងបង្ហាញក្រុមចម្រៀងជាពួក ចំនួនប្រាំពីរក្រុម មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងបង្ហាញ ចែករំលែក និងអបអរសាទរវប្បធម៌ នៃប្រទេសនីមួយៗរៀងៗខ្លួន បង្ហាញនូវសោភ័ណ ទេពកោសល្យ គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។ ស្របគ្នានោះដែរ ព្រឹត្តិការណ៍នេះ លើកកម្ពស់ការយល់ដឹង ភាពសុខដុមរមនា សន្តិភាព និងមនុស្សជាតិ។ លោកជំទាវ មានទំនុកចិត្តនិងជឿជាក់ថា កម្មវិធីនេះនឹងអនុញ្ញាតឱ្យយើងកសាង និងអភិវឌ្ឍ យុវជនជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់នៃវប្បធម៌របស់ពួកគេ។ លើសពីនេះទៅទៀត ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ នេះ គាំទ្រគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) ប្រកបដោយមោទកភាព ជាមួយនឹងការឧបត្ថម្ភគាំទ្រពី គោលដៅសហសវត្ស៖ ជំហានកាបូន (Millennium Destinations: The Carbon Footprint), គម្រោងគាំទ្របរិស្ថានកម្ពុជា នៃក្រសួងបរិស្ថាន, ការប្រមូលផ្លាស្ទិច និងឥណទានផ្លាស្ទិចវិញ្ញាបនបត្រនៃ ក្រុមហ៊ុន Tontoton, អង្គការទឹកស្អាត ១០០១ “ទឹកតាមសាលារៀន,” និងកម្មវិធី SIPAR “បណ្ណាល័យ ចល័ត”។

លោកជំទាវ រដ្ឋមន្រី្ត បានបញ្ជាក់ថា តន្ត្រី គឺជាភាសាសកលគ្មានព្រំដែន និងអនុញ្ញាតឱ្យវប្បធម៌មានការផ្លាស់ប្តូរគ្នា។ តន្ត្រី មានឥទ្ធិពលខ្លាំងក្លា ក្នុងការប្រមូលផ្តុំមនុស្សមកពីគ្រប់ទីកន្លែងនៃពិភពលោក។ ក្នុងឱកាសនេះ យើងអបអរសាទរពហុភាពតន្ត្រី និងវប្បធម៌ ហើយកម្ពុជាមានកិត្តិយសក្នុងការស្វាគមន៍វត្តមានភ្ញៀវកិត្តិយសទាំងអស់គ្នា ដើម្បីចែករំលែកចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់លោក លោកស្រីជាមួយនឹងយើងទាំងអស់គ្នា។ ក៏សូមថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ INTERKULTUR និង All Dreams Cambodia ចំពោះការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចម្រៀងជាពួក និងការជម្រុញការយល់ដឹងជាអន្តរជាតិ។ មនោសញ្ចេតនា និងការលះបង់របស់លោកអ្នក គឺជាការលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm