កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ។
ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះ ទេ។ សង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជា។ ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនស្រើន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលនយោបាយត្រូវ នាំឱ្យកម្ពុ ជាបញ្ចប់សង្គ្រាម ៥០០ ឆ្នាំកន្លងមកនៅត្រឹមរយៈពេល ២ ឆ្នាំ(សម្ដេចតេជោដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៦ បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨)។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរ ច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយម ដែលមានការ ចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិ សាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។











