ការប្រើប្រាស់ថាមពលនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃពុធ ២៩ ឧសភា សប្ដាហ៍នេះ ខណៈអ្នកក្រុងនេះ បានតស៊ូស្វែងរកភាពត្រជាក់ក្នុងអំឡុងរលកកម្ដៅដែលសីតុណ្ហភាព បានកើនឡើងលើសពី ៤៥អង្សាសេ។

ប៉ុន្តែការិយាល័យអាកាសធាតុគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយថាអំណាននៅស្ថានីយ៍ដែលបង្ហាញពីសីតុណ្ហភាព ដែលអាចបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីនេះ អាចបណ្តាល មកពី "កំហុស" នៅក្នុងឧបករណ៍វាស់។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា នៅពេលប្រជាជនស្វែងរកភាពធូរស្រាលពីសីតុណ្ហភាពដ៏ក្តៅ បណ្តាញអគ្គិសនីបានស្រែកថ្ងូរក្រោមតម្រូវការថាមពលខ្ពស់បំផុតចំនួនចំនួន៨.៣០២ មេហ្គាវ៉ាត់។

និយាយទៅ មិនមែនជារឿងចម្លែកទេ ចំពោះការហក់ឡើងខ្ពស់នៃសីតុណ្ហភាពរដូវក្តៅសម្រាប់ប្រទេសឥណ្ឌា ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនឆ្នាំ បានរកឃើញថាបម្រែបម្រួលអាកាសធាតុកំពុង បណ្តាលឱ្យមានរលកកម្ដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងធ្ងន់ធ្ងរ។
ក្រសួងឧតុនិយមឥណ្ឌា (IMD) ដែលបានរាយការណ៍ពី "ស្ថានភាពរលកកម្ដៅខ្លាំង" នៅសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងស្តីពីគ្រាអាសន្នសុខភាពពណ៌ក្រហម សម្រាប់រដ្ឋធានីដេលី ដែលមានប្រជាជនប្រមាណជាង៣០ លាននាក់៕
