ការិយាល័យបោះឆ្នោត បានបិទនៅទូទាំងប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីរយៈពេលមួយថ្ងៃនៃការតម្រង់ជួរដ៏វែង ខណៈអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតដ៏សំខាន់ អាចមើលឃើញគណបក្ស African National Congress (ANC) ចាញ់សំឡេងភាគច្រើន បន្ទាប់ពីកាន់អំណាចរយៈពេល៣០ឆ្នាំ។

អ្នកបោះឆ្នោតចុងក្រោយ បានបោះឆ្នោតដែលនឹងកំណត់ផ្លូវសម្រាប់សេដ្ឋកិច្ចដែលមានឧស្សាហកម្មរីកលូតលាស់បំផុតនៅទ្វីបអាហ្រ្វិក បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ នៃភាពមិនរីកចម្រើន និងរឿងអាស្រូវពុករលួយ ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គណបក្ស African National Congress (ANC) ដែលកាលពីពេលមុនដឹកនាំ ដោយលោក Nelson Mandela។
ប្រសិនបើគណបក្ស African National Congress (ANC) បរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ វាទំនងជាត្រូវការបង្កើតរដ្ឋាភិបាលចម្រុះ។

គណបក្ស African National Congress (ANC) បានប្រឈមមុខទៅនឹងការខឹងសម្បារ ចំពោះសេវាសាធារណៈដែលមិនល្អប្រសើរ ការដាច់ចរន្តអគ្គិសនី អំពើពុករលួយដ៏ច្រើនលើសលប់ និងអត្រាគ្មានការងារធ្វើលើសពី៣០ភាគរយ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ជាប់ក្នុងភាពក្រីក្រ រយៈពេលជិតបីទសវត្សរ៍។
អ្នកបោះឆ្នោត បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ដោយលើកឡើងពីអត្រាខ្ពស់នៃភាពអត់ការងារធ្វើ និងឧក្រិដ្ឋកម្ម ការដាច់ចរន្តអគ្គិសនីញឹកញាប់ និងអំពើពុករលួយ ជាហេតុផលដែលពួកគេនឹងបោះឆ្នោតឱ្យគណបក្សប្រឆាំង។
ខណៈអ្នកផ្សេងទៀត មិនទុកចិត្តចំពោះការផ្លាស់ប្តូរ ពួកគេនៅតែជឿជាក់ថាគណបក្ស African National Congress (ANC) ដែលកំពុងកាន់អំណាច នៅតែអាចបំពេញតាមការសន្យារបស់ខ្លួន។