ទីក្រុង​អ៊ូ​ហាន​របស់​ចិន​បញ្ចប់​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​វីរុស​ COVID-19 ត្រឡប់មកវិញ

2021/08/09 06:20:42 pm        448

​ចិន៖ ទីក្រុង​អ៊ូ​ហាន​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​រក​វីរុស COVID-19 លើ​ពលរដ្ឋ​ក្នុងស្រុក បន្ទាប់​ពី​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ត្រូវ​បាន​រាយការណ៍ ​នៅ​ក្នុង​ទីក្រុង​ដែល​ជា​ចំណុច​ផ្ទុះ​វីរុស​រាតត្បាត​សកល​ដំបូង​។​

រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ១១,៣​លាន​នាក់​ដែល​គ្រប​ដណ្ដប់​លើ​ប្រជាជន​ទីក្រុង​ភាគច្រើន​ លើកលែងតែ​និស្សិត​មហាវិទ្យាល័យ​នៅ​ពេល​សម្រាក​រដូវ​ក្តៅ​ និង​កុមារ​អាយុ​ក្រោម ៦​ឆ្នាំ នេះ​បើ​យោង​តាម​សន្និសីទ​ព័ត៌មាន​ស្ដីពី​ការគ្រប់គ្រង​វីរុស ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​អ៊ូ​ហាន​កាលពី​ថ្ងៃអាទិត្យ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ករណី​វិជ្ជមាន​ចំនួន ៩​នាក់​ត្រូវ​បាន​រក​ឃើញ​ពី​ការ​ធ្វើ​តេស្ត​ ហើយ​មនុស្ស​ដែល​មាន​ផ្ទុក​វីរុស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

រដ្ឋាភិបាល​ទីក្រុង​បាន​ប្រកាស​ពី​ការ​ធ្វើ​តេស្ត​ទូទាំង​ទីក្រុង​កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​មាន​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន​ ៣នាក់​ត្រូវ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃ​ចន្ទ​។​ ទិន្នន័យ​ចុង​ក្រោយពី​រដ្ឋាភិបា​ល​បាន​បង្ហាញ​ថា ​ទីក្រុង​អ៊ូ​ហាន​បាន​បន្ថែម ៦​ករណី​ឆ្លង​ទៀត​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm