សម្ដេចធិបតី៖ ការធ្វើបុណ្យបាននាំមកនូវសុខសន្តិភាព និងជាមូលដ្ឋានការពារសុខសន្តិភាព

2024/05/30 07:06:57 pm        192

ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការធ្វើបុណ្យនេះហើយ ដែលបាននាំមកនូវសុខសន្តិភាពហើយក៏ជាមូលដ្ឋាននៃការការពារសុខសន្តិភាពរបស់កម្ពុជាដែរ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ដែលតែងផ្តល់ជំនឿចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងបោះឆ្នោតគាំទ្រ​បក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចថ្លែងថា ការសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនានាថ្ងៃនេះមិនត្រឹមជួយលើកកម្ពស់ការគោរពវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏បានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។

សម្តេចធិបតី បញ្ជាក់ថា បើគ្មានសុខសន្តិភាព គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រតិបត្តិសាសនាបានឡើយ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា មូលដ្ឋានដ៏ធំរបស់រាជរដ្ឋាភិបាល គឺការធ្វើបុណ្យ តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដោយបានរំដោះ​ប្រជាពលរដ្ឋ​ចេញពីរបបប្រល័យពូជសាសន៍ និងការជួយដល់ប្រជាពលរដ្ឋ​ដោយផ្តល់ក្តី​អនុគ្រោះឱ្យគ្នាទៅវិញទៅមក។ ហើយបើគ្មានការធ្វើបុណ្យដោយការយោគយល់គ្នាតាមរយៈនយោបាយឈ្នះឈ្នះទេប្រទេសកម្ពុជាក៏គ្មានសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះដែរ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់គុណតម្លៃប្រពៃណីព្រះពុទ្ធសាសនា និងការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ដែលជាគុណតម្លៃសម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា តាមរយៈការ​ផលិត និងចាក់ផ្សាយនូវ វីដេអូខ្លីៗ នៅតាមបណ្តាញសង្គម និងផ្ទាំងទូរទស្សន៍សាធារណៈ និង​បន្តសកម្មភាពនេះឱ្យបានខ្ជាប់ខ្ជួន ​និងឱ្យកាន់តែផុលផុសថែមទៀត ដើម្បីចូលរួមចំណែកកសាងនូវ​មូល​ធនមនុស្សក្នុងសង្គម ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm