ក្រុមហ៊ុនអវកាស អាំងនីគុល ខូស្មូ (Agnikul Cosmos) របស់ប្រទេសឥណ្ឌា បានបាញ់បង្ហោះយាន អាំងនីបាន (Agnibaan) របស់ខ្លួនជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះ ដំណើរការដោយម៉ាស៊ីនយានចម្លងឥណ្ឌាតែមួយគត់ដែលប្រើប្រាស់ទាំងឧស្ម័ន និងឥន្ធនៈរាវ នៅក្នុងការហោះហើរលើកទីពីររបស់ប្រទេសនៃយានដែលសាងសង់ដោយក្រុមហ៊ុនឯកជន។

ការហោះហើរលើកដំបូងរបស់យាន អាំងនីបាន ត្រូវបានផ្អាកចំនួន ៤ ដងក្នុងរយៈពេល ២ ខែចុងក្រោយនេះ ដោយសារតែបញ្ហាបច្ចេកទេស។ ការលុបចោលចុងក្រោយបំផុត គឺកាលពីថ្ងៃអង្គារ នៅពេលដែលការបាញ់បង្ហោះត្រូវបានបញ្ឈប់ ៥ វិនាទីមុនពេលការហោះឡើង។ ទីភ្នាក់ងារអវកាសរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គឺអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) មិនធ្លាប់បានបាញ់បង្ហោះដោយជោគជ័យនូវយានដើរដោយម៉ាស៊ីន «ប្រើអ៊ីដ្រូសែនរ៉ាវ» (Semi-cryogenic) បែបនេះទេ។

យាន អាំងនីបាន គឺជាយានបាញ់បង្ហោះពីរដំណាក់កាល ដែលអាចផ្ទុកទម្ងន់រហូតដល់ ៣០០ គីឡូក្រាម ចូលទៅក្នុងគន្លងប្រហែល ៧០០ គីឡូម៉ែត្រ។ ការហោះហើរនៅថ្ងៃព្រហស្បតិ៍ នេះគឺដើម្បីសាកល្បងម៉ាស៊ីនថ្មី និងប្រព័ន្ធផ្នែក 3D ។ ក្រុមហ៊ុនណេះមិនបាននិយាយភ្លាមៗទេថា តើការសាកល្បងនេះមានរយៈពេលប៉ុន្មាន ឬរយៈកម្ពស់ប៉ុន្មានហើយដែលយាននេះឡើងដល់។
សមាគមអវកាសឥណ្ឌា (ISpA) បាននិយាយថា ការបាញ់បង្ហោះនេះនឹង «ពង្រឹងទំនុកចិត្តជាសកល» នៅក្នុងឧស្សាហកម្មអវកាសឯកជនរបស់ប្រទេសឥណ្ឌា៕