គោព្រៃកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំ ខណៈសំបុត្រទស្សនាការប្រកួតជាមួយម៉ុងហ្គោលី នឹងលក់ចុងសប្ដាហ៍នេះ

2024/05/30 10:12:25 pm        110

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ បន្ទាប់​ពីកោះហៅ​កីឡាករ ២៦រូប មកពី ៧ក្លិបផ្សេងគ្នា ក្រោមការដឹកនាំរបស់លោក Felix Dalmas ​ដើម្បីបើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ បានធ្វើឡើងនៅកីឡដ្ឋាន AIA Stadium, KMH Park ​កាលពីល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ខណៈការប្រកួតមិត្តភាពអន្ដរជាតិ រវាង​ក្រុម​គោព្រៃកម្ពុជា និងក្រុមភ្ញៀវម៉ុងហ្គោលី នៅសល់រយៈពេល ១០ថ្ងៃទៀត ។

ទន្ទឹមជាមួយការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏បានប្រកាសពីកាលបរិច្ចេទ នៃការលក់សំបុត្រចូលទស្សនាការប្រកួតផងដែរ ដោយក្រៅ​ពីអាច​ទិញតាមអនឡាញបាន អ្នកគាំទ្រអាចរកទិញផ្ទាល់បាននៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃ​ទី០១ ខែមិថុនាតទៅ ដោយសំបុត្រតំបន់ A ឬ Zone A តម្លៃ ៣០,០០០រៀល និង​សំបុត្រ​តំបន់ B ឬ Zone B មានតម្លៃ ១៥,០០០រៀល ។

គួរដឹងថា ការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គឺបានរងបរាជ័យ ២ប្រកួតជាប់គ្នា ក្នុង​ការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series កាលពីចុងខែមីនាកន្លងទៅ ពោលគឺ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក ២-០ និងចាញ់ក្រុមជម្រើសជាតិហ្គីយ៉ាន មកពី​ទ្វីប​អាមេរិក​ខាងត្បូង ៤-១ ។ រីឯម៉ុងហ្គោលី ក៏បានរងបរាជ័យ ២ប្រកួតដូចគ្នា ក្នុងការប្រកួត​មិត្តភាព​អន្ដរជាតិ FIFA Series គឺចាញ់ក្រុមជម្រើសជាតិតង់ហ្សានី មកពីអាហ្វ្រិកខាងកើត ១-០ និងចាញ់​ក្រុម​ជម្រើសជាតិអាស៊ែបៃហ្សង់ ដែលជាប្រទេស​មួយស្ថិត​នៅ​ចំចំណុច​កណ្តាល​រវាង​តំបន់​អឺរ៉ុប​ខាងកើត និងតំបន់អាស៊ីខាងលិច ដោយលទ្ធផល ៣-០ ។

ដូច្នេះចាំមើលតើជំនួបមិត្តភាព រវាងក្រុមទាំងពីរ នាដើមខែក្រោយ កម្ពុជា ឬម៉ុងហ្គោលី នឹង​ទទួល​បានជ័យជម្នះ? អត្ថបទ លី ឈុនឡា


 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm