លោក Xi៖ ប្រទេសចិន ចង់ធ្វើការជាមួយរដ្ឋអារ៉ាប់ ដើម្បីដោះស្រាយបញ្ហាសំខាន់នានា

2024/05/30 10:38:06 pm        155

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន ចង់ធ្វើការជាមួយបណ្ដាប្រទេសអារ៉ាប់ដើម្បីដោះស្រាយបញ្ហាសំខាន់នានា នៅក្នុងវិធីសាស្រ្តដែលអំណោយផលដល់ការលើកកម្ពស់ភាពត្រឹមត្រូវ យុត្តិធម៌ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រួមទាំងបញ្ហានៅតំបន់ហ្កាហ្សា។

លោក ស៊ី ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅឯវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ នៅទីក្រុងប៉េកាំង ដោយនិយាយថា ប្រទេសចិន កំពុងស្វះស្វែងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដារដ្ឋអារ៉ាប់ ជាគំរូសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។

នៅក្នុងការលើកឡើងអំពីសង្គ្រាមនៅហ្កាហ្សា មេដឹកនាំចិនរូបនេះបាននិយាយថា សង្រ្គាមមិនអាចបន្តដោយគ្មានកំណត់នោះទេ យុត្តិធម៌មិនអាចអវត្តមានជាអចិន្ត្រៃយ៍ឡើយ ហើយ «ដំណោះស្រាយរដ្ឋពីរ» គួរតែត្រូវបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំ។ ទីក្រុងប៉េកាំង បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះវិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល ក៏ដូចជាបទឈប់បាញ់ជាបន្ទាន់ និងសមាជិកភាពប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ ដោយនោះជាជំហរត្រូវគ្នានឹងបណ្តាប្រទេសអារ៉ាប់។

ចិន កំពុងបង្កើនឥទ្ធិពលការទូតរបស់ខ្លួនក្នុងតំបន់ ដោយថ្មីៗនេះបានធ្វើជាម្ចាស់ផ្ទះកិច្ចចរចាលើកដំបូងលើទឹកដីចិន រវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហ្វាតា (Fatah) ដែលមានជម្លោះយូរអង្វែង កាលពីខែមេសា។ កាលពីឆ្នាំមុន ប្រទេសចិន ក៏បានសម្រសម្រួលកិច្ចព្រមព្រៀងផ្សះផ្សាដ៏សំខាន់មួយរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំរវាងគូប្រជែងទាំងពីរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm