ជប៉ុន៖ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋានជាតិទីក្រុងតូក្យូ ដើម្បីគយគន់ទស្សនីយភាពកាំជ្រួចភ្ញី ខណៈការប្រកួតកីឡាអូឡាំពិកមិនប្រក្រតី បានឈានចូលដល់ទីបញ្ចប់កាលពីថ្ងៃអាទិត្យ។

អ្នកក្រុងតូក្យូគឺអ្នកស្រី Taeko Fukuyama បាននិយាយថា ការហាមប្រាមមិនឲ្យមានអ្នកចូលទស្សនាព្រឹត្តិការណ៍ដោយផ្ទាល់ ដោយសារតែជំងឺរាតត្បាតសកលមិនមែនជារឿងអាក្រក់ទេ ដែលបង្ហាញថា វាបង្កើតបានជាបទពិសោធន៍មើលតាមទូរទស្សន៍កាន់តែស្និទ្ធស្នាល។ ចំណែកអ្នកក្រុងតូក្យូម្នាក់ទៀតគឺលោក Kyo Matsunaga បាននិយាយថា ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យ និងពោរពេញទៅដោយ “ភាពរស់រវើក” ទោះបីមានសំនួរជាច្រើននៅតែសួរថា តើវាជាគំនិតល្អ ឬអត់ក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ។
ដោយត្រូវបានរៀបចំឡើងនៅក្នុងអំឡុងការផ្ទុះឡើងនៃជំងឺ COVID-19 ដែលត្រូវបានប្រជាជនជប៉ុនជាច្រើនច្រានចោល និងញាំញីដោយបញ្ហារដ្ឋបាលជាច្រើនខែ ព្រឹត្តិការណ៍ទាំងនេះបានបង្ហាញពីឧបសគ្គខាងផ្នែកភស្តុភារ និងវេជ្ជសាស្ត្រដែលវាខុសពីពិធីផ្សេងៗ។ គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡារដូវក្ដៅ ឬ Summer Games បន្ទាប់នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០២៤៕
អត្ថបទ៖ សុខមាន