ចិនប្រាប់អ្នករិះគន់ច្បាប់សន្តិសុខរបស់ទីក្រុងហុងកុងឲ្យ «បញ្ឈប់ការជ្រៀតជ្រែក»

2024/05/31 12:17:29 am        208

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ បានប្រាប់អ្នករិះគន់អន្តរជាតិ ជុំវិញច្បាប់សន្តិសុខរបស់ហុងកុងឲ្យ «បញ្ឈប់ការជ្រៀតជ្រែក» បន្ទាប់ពីមានការថ្កោលទោស ចំពោះការចាប់ខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធនឹងការបង្ហោះសារ «បង្កចលាចល» តាមប្រព័ន្ធអ៊ីនធឺណិត។

ជនទាំង ៧រូប ត្រូវបានចាប់ខ្លួនកាលថ្ងៃអង្គារ (ទី២៨ ខែឧសភា) និងថ្ងៃពុធ (ទី២៩ ខែឧសភា) ពីបទ «ប្រព្រឹត្តិបទល្មើស ពាក់ព័ន្ធនឹងការបំបះបំបោរ» ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម ដែលរំលឹកដល់ការបង្រ្កាបរបស់ទីក្រុងប៉េកាំង នៅទីលាន Tiananmen Square (ធានអានមេន) ឆ្នាំ១៩៨៩។

ពួកគេគឺជាមនុស្សដំបូងគេដែលត្រូវបានចាប់ខ្លួនក្រោម «បទបញ្ញត្តិការពារសន្តិសុខជាតិ» ដែលត្រូវបានអនុម័តដោយទីក្រុងហុងកុង កាលពីខែមីនា ហើយត្រូវបានគេហៅជាទូទៅថា មាត្រា២៣ (Article 23 ) ដែលច្បាប់នេះតម្រូវឲ្យដាក់ទោសចំពោះបទល្មើសបះបោរ ដោយការដាក់ពន្ធនាគារ រហូតដល់ ៧ឆ្នាំ។

ពាក់ព័ន្ធនឹងចាប់ខ្លួននោះ សហភាពអឺរ៉ុប (EU) បាននិយាយថា ការចាប់ខ្លួននេះបង្ហាញថា ច្បាប់ថ្មី «ត្រូវបានប្រើ ដើម្បីរារាំងសេរីភាពនៃការបញ្ចេញមតិ»។

នៅថ្ងៃទី៣០ ខែឧសភានេះ ក្រសួងការបរទេសចិន ប្រចាំនៅទីក្រុងហុងកុង បានវាយប្រហារ ចំពោះរិះគន់អន្តរជាតិទាំងនោះ។ អ្នកនាំពាក្យក្រសួងប្រចាំទីក្រុងនេះ បាននិយាយថា៖ «យើងសូមផ្ដល់អនុសាសន៍ដល់ប្រទេសនីមួយៗ និងបណ្ដាអ្នកនយោបាយឲ្យប្រឈមជាមួយការពិត ដោយស្មើភាព ប្រកាន់ជំហរមិនលម្អៀង ហើយបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការរបស់ទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាបន្ទាន់»។

ប្រមុខសន្តិសុខរបស់ទីក្រុងហុងកុង បាននិយាយថា ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ គឺលោកស្រី Chow Hang-tung ជាសកម្មជនដ៏លេចធ្លោម្នាក់ដែលបានដឹកនាំក្រុមដែលពេលនេះបែកខ្ញែកគ្នាអស់ហើយ និងដែលធ្លាប់បានរៀបចំការគោរពវិញ្ញាណក្ខន្ធប្រចាំឆ្នាំ ដើម្បីរំលឹកដល់ការបង្ក្រាបនៅទីលានធានអានមេន។

ការិយាល័យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី៣០ ខែឧសភានេះថា លោក Chow «បានបង្ហោះជាបន្តបន្ទាប់នូវសារដែលមានចេតនាបំបះបំបោរលើបណ្ដាញសង្គម ដោយព្យាយាមធ្វើឲ្យមានការស្អប់ខ្ពើមរបស់សាធារណជន ចំពោះរដ្ឋាភិបាលកណ្តាល និងរដ្ឋបាលទីក្រុងហុងកុង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm