
បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត អាចយល់ឃើញថា ខ្លួនពួកគេងាយរងគ្រោះ អំឡុងពេលការលុកលុយ ដោយសារតែការការពារដែនអាកាសខ្សោយរបស់អង្គការណាតូ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីសារព័ត៌មាន Financial Times (FT) ។
សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកនៃសម្ព័ន្ធភាពយោធា មានត្រឹមតែតិចជាង ៥ភាគរយនៃសមត្ថភាពការពារដែនអាកាសដែលត្រូវការ ដើម្បីការពារតំបន់ទាំងនោះ ពីការវាយប្រហា ដោយលើកឡើងពីមនុស្សដែលបានដឹងពីផែនការការពាររបស់អង្គការណាតូ។
នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះ មន្ត្រីអង្គការណាតូម្នាក់ បានប្រាប់សារព័ត៌មានFTថា៖«គោលដៅសមត្ថភាព និងផែនការការពារ ត្រូវបានបែងចែកជាក្រុម» ប៉ុន្តែបានកត់សម្គាល់ថា «ឃ្លាំងផ្ទុកសម្ភារៈការពារដែនអាកាសរបស់ខ្លួន ត្រូវបានកាត់បន្ថយ» ។
មន្ត្រីរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា៖«ផែនការការពារថ្មីរបស់អង្គការណាតូ ក៏បង្កើនយ៉ាងខ្លាំងនូវតម្រូវការការពារដែនអាកាស និងមីស៊ីលក្នុងបរិមាណច្រើន និងការត្រៀមខ្លួនជាស្រេច»។
មន្ត្រីដដែល បានបន្ថែមថា អង្គការនេះ មានទំនុកចិត្តថា ការរារាំងរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី«នៅតែរឹងមាំ»។