
នៅក្នុងពន្ធនាគារមួយនៅភាគខាងកើតកូសូវ៉ូ ផែនការ កំពុងដំណើរការ ដើម្បីដកអ្នកទោសក្នុងស្រុកទាំងអស់ និងបើកកន្លែងសម្រាប់អ្នកទោសបរទេស ដែលនឹងត្រូវបានដឹកតាមយន្តហោះពីប្រទេសដាណឺម៉ាកដែលមានចម្ងាយជាង ២.000 គីឡូម៉ែត្រ (១.២៤៣ម៉ាយ)។
ប្រទេសដាណឺម៉ាក ត្រូវបានគេរំពឹងថា នឹងបញ្ជូនអ្នកទោសចំនួន ៣០០នាក់ ទៅកាន់ប្រទេសបាល់កង់ ដែលជាលើកដំបូងសម្រាប់កូសូវ៉ូ ហើយដែលជាការសម្រេចមួយ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកជំនាញសិទ្ធិមនុស្សដាណឺម៉ាក។
សេវាពន្ធនាគាររបស់កូសូវ៉ូ នឹងសាងសង់ពន្ធនាគារ Gjilan ឡើងវិញ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ទៅតាមស្តង់ដាដាណឺម៉ាក មុនពេលទទួលអ្នកទោសពីបណ្តាប្រទេស ដែលមិនមែនជាសហភាពអឺរ៉ុប ដែលនឹងត្រូវនិរទេសចេញពីប្រទេសដាណឺម៉ាក បន្ទាប់ពីពួកគេត្រូវបានកាត់ទោសរួច។
លោកស្រី Therese Rytter ប្រធានផ្នែកច្បាប់នៃអង្គការ Dignity ជាអង្គការសិទ្ធិមនុស្សរបស់ដាណឺម៉ាក បាននិយាយថា ការជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំដោយខ្លួនឯង មិនលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិមនុស្សនោះទេ ប៉ុន្តែធ្វើការសម្រេចចិត្ត យកអ្នកទោសទៅដាក់នៅប្រទេសកូសូវ៉ូទៅវិញ។