វិមានក្រឹមឡាំង៖ អង្គការណាតូកំពុងជំរុញអ៊ុយក្រែនឲ្យបន្ត «សង្គ្រាមគ្មានវិចារណញ្ញាណ» ជាមួយរុស្ស៊ី

2024/05/31 03:34:16 am        194

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ បាននិយាយថា សហរដ្ឋអាមេរិក អង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន កំពុងជួយជំរុញអ៊ុយក្រែនឲ្យបន្តនូវអ្វីដែលខ្លួនហៅថា «សង្គ្រាមគ្មានវិចារណញ្ញាណ» របស់ទីក្រុងគីវជាមួយប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់ពួកគេថា បានបង្កើនភាពតានតឹង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស ហើយទីក្រុងគីវ និយាយថា ដោយមានជំនួយពីលោកខាងលិច ខ្លួនកំពុងការពារខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីទាំងអស់ឲ្យចេញពីទឹកដីរបស់ខ្លួន។ អ៊ុយក្រែននិយាយថា រុស្សីកំពុងប្រឹងប្រែងព្យាយាមបំផ្លាញទឹកចិត្ត និងឆន្ទៈប្រយុទ្ធរបស់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួនថា បានបង្កើនភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេបានផ្គត់ផ្គង់ឲ្យ ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ជាអ្វីមួយដែលសហរដ្ឋអាមេរិកមិនទាន់បានយល់ព្រមជាសាធារណៈឲ្យធ្វើដូច្នោះនៅឡើយទេ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «បណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធអាត្លង់ទិកខាងជើង ជាពិសេសសហរដ្ឋអាមេរិក និងរដ្ឋធានីនៅអឺរ៉ុបផ្សេងទៀត ក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ថ្មីៗនេះ បានចាប់ផ្តើមធ្វើឲ្យភាពតានតឹងកើនឡើង»។

លោកបានបញ្ជាក់បន្ថែមថា៖ «ពួកគេកំពុងមានចេតនាធ្វើបែបនេះ។ យើងឮសេចក្ដីថ្លែងការណ៍បង្កជម្លោះជាច្រើន។ ពួកគេកំពុងជំរុញអ៊ុយក្រែនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីឲ្យបន្តសង្រ្គាមគ្មានវិចារណញ្ញាណនេះ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm