
យានអវកាស Progress 88 របស់រុស្ស៊ី ត្រូវបានបាញ់បង្ហោះ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ ដោយដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងគ្រឿងសម្ភារផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
យានអវកាសគ្មានមនុស្សនេះ បានចាកចេញពីស្ថានីយបាញ់បង្ហោះ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន តាមរយៈយានចម្លង Soyuz ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់អវកាសយានិករបស់យាន Expedition 71 នៅលើស្ថានីយអវកាសអន្តរជាតិ។
បន្ទាប់ពីរយៈពេល ២ថ្ងៃ នៅក្នុងគន្លងតារាវិថី យានអវកាសនេះនឹងចូលចតទៅកាន់ស្ថានីយអវកាសដែលឈមមុខនឹងម៉ូឌុល Poisk របស់មន្ទីរពិសោធន៍រាងពងក្រពើ នាថ្ងៃសៅរ៍ (ថ្ងៃទី១ ខែមិថុនា)។ នេះបើយោងតាមអង្គការណាសា (NASA)។
យានអវកាសនេះ នឹងនៅតែចតនៅស្ថានីយនោះរយៈពេលជិត ៦ខែ មុនពេលត្រឡប់មកផែនដីវិញ នៅចុងខែវិច្ឆិកា៕