ប្រភព៖ លោក Biden បានអនុញ្ញាតដោយសម្ងាត់ក្នុងការឱ្យអ៊ុយក្រែន វាយប្រហារចូលក្នុងរុស្ស៊ី

2024/05/31 03:28:12 pm        266

សារព័ត៌មាន ផូលីធីកខូ (Politico) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងប្រភពចំនួនពីរផ្សេងទៀត ដែលដឹងពីផែនការនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានផ្តល់ឱ្យដោយសម្ងាត់នូវការអនុញ្ញាតឱ្យអ៊ុយក្រែន ធ្វើការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី នៅជិតតំបន់ ខាគីវ (Kharkiv) ដោយប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាននេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា «ថ្មីៗនេះលោកប្រធានាធិបតីបានបញ្ជាក្រុមរបស់លោកឱ្យធានាថា អ៊ុយក្រែន អាចប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក សម្រាប់គោលបំណងប្រឆាំងការបាញ់ប្រហារនៅទីក្រុង ខាគីវ ដូច្នេះអ៊ុយក្រែន អាចវាយបកវិញលើកងកម្លាំងរុស្ស៊ី ដែលវាយពួកគេ ឬត្រៀមខ្លួនវាយពួកគេ»។ ដោយបន្ថែមថា គោលនយោបាយនៃការអនុញ្ញាតឱ្យមានការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី «មិនបានផ្លាស់ប្តូរទេ» ប៉ុន្តែសារព័ត៌មាននេះមិនបាននិយាយថាតើលោក បៃដិន ផ្តល់ការអនុញ្ញាតនោះនៅពេលណាទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានពីជម្លោះសកល បើសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ អនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលពួកគេបានផ្គត់ផ្គង់ដើម្បីវាយប្រហារនៅក្នុងរុស្ស៊ី ដោយនោះជាអ្វីដែលរដ្ឋាភិបាលអ៊ុយក្រែន កំពុងជំរុញឱ្យដៃគូខ្លួនអនុញ្ញាត។

អាមេរិក បាននិយាយថា ខ្លួនមិនបានលើកទឹកចិត្ត ឬបើកដៃឱ្យប្រើប្រាស់អាវុធរបស់អាមេរិក សម្រាប់ការវាយប្រហារដោយផ្ទាល់លើរុស្ស៊ីទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយនៅពេលត្រូវសាកសួរអំពីជំហរបច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោន លើបញ្ហានេះកាលពីថ្ងៃពុធថា គោលការណ៍នោះនឹងត្រូវ «កែសម្រួល និងសម្រប» តាមស្ថានភាពបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm