សម្ដេចតេជោ ៖ ទោះបីជាជំងឺរាតត្បាតកូវីដ១៩​តែកម្ពុជា​កំពុងរៀបចំកែ​លម្អច្បាប់​វិនិយោគ​ដើម្បីទាក់ទាញវិនិយោគិនបន្ថែម

2021/04/27 09:59:58 am        23

ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបញ្ជាក់​ជូន​សមាជិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អំពីកំណែទម្រង់ជាពិសេសការរៀបចំកែលម្អច្បាប់​វិនិយោគ​ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈ​គ្រប់ជ្រុងជ្រោយដើម្បីទាក់ទាញវិនិយោគិន​ បន្ថែមទៀត​ជាពិសេសនៅពេលជំងឺកូវីដ១៩មានភាពធូរស្រាល ។

ក្នុងឱកាសអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក អាឡិចសង់ឌ័រ​ហ្វែលម៉េន នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក សម្ដេចតេជោ ហ៊ុនសែន បាន​ជម្រាប​ជូនសមាជិកគណៈប្រតិភូទាំងអស់ថា ​ទោះបីជាជម្ងឺរាតត្បាតកូវីដ១៩ បាន​និង​កំពុង​បង្កការលំបាក​ជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយ​ល្បឿន​នៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។

សន្ទរកថា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងចេញពីវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២១កញ្ញា ទៅកាន់វេទិកាដ៏មាន​សារសំខាន់នេះ សម្ដេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក alexander Feldman ដែលបានចូលរួមកិច្ចប្រជុំប្រពន្ធវីដេអូនេះ។ សម្ដេចបានគូស​បញ្ជាក់ថា ទោះជាមិនអាចរៀបចំជំនួបដោយផ្ទាល់ នៅប្រទេសកម្ពុជាក្តី តែសម្ដេចជឿជាក់ថាយើង​នឹងអាចទាញយកលទ្ធផលជាក់ស្ដែងចេញពីកិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីពង្រីកកាលានុវត្តភាព សហប្រតិបត្តិការ ជំរុញកំណើន នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំវិញ បន្ទាប់ពីជំងឺកូវីដ១៩ មានការថមថយ។

សម្ដេចបានមានប្រសាសន៍ថា អស់រយៈពេលជាង ៩ ខែមកហើយ ពិភពលោកបាននិងកំពុង​ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលបាន​បង្កជាវិបត្ដិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើ សង្គម​និងសេដ្ឋកិច្ច។ សម្រាប់កម្ពុជារាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ឬបិទប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួនជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍និងវិស័យសេវាខ្លះទៀត។

ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយ​ទាំងវិធាន​ការ​ជួយដល់វិស័យសេដ្ឋកិច្ចនិងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម​និង​អាជីវកម្មក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

សម្ដេចជឿជាក់ថា ធុរកិច្ចអាមេរិកមួយចំនួនដែលមានវត្តមាននៅកម្ពុជា​ក៏បានទទួលនូវផល​ប្រយោជន៍​ពីវិធានការទាំងនេះ។ ទោះជាមានបញ្ហាជំងឺកូវីដក៏ដោយ សម្ដេចពិតជាមានមោទនភាពចំពោះកំណើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលនៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០ នេះ បានកើន​ឡើង​ប្រមាណជិត ១៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

សម្តេចតេជោ បានបន្តថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលជំងឺកូវីដ១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគនិង​ប្រព័ន្ធលើកទឹក​​ចិត្តថ្មី​​ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិច បង្គំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់ ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងទៀត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm