រាជរដ្ឋាភិបាល កម្ចី​ឥណទាន​សម្បទាន ពី​ដៃគូ​អភិវឌ្ឍន៍​ជាង ៤៧៩ លាន​ដុល្លារ សម្រាប់​វិនិយោគ​លើ​វិស័យ​អាទិភាព​

2021/04/27 09:59:58 am        27

​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជាង ៤៧៩ លាន ដុល្លារ​អាមេរិក ក្នុង​គោលដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺជា​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចិរភាព ​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​។​

​​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​បាន​ចុះផ្សាយ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​បំណុល នៃ​អគ្គនាយកដ្ឋា​ន​សហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជាង ៤៧៩​លានដុល្លារ​អាមេរិក ឬ​ជាង ៣ម៉ឺន​លាន​អេស​ដេ​អ៊ែរ ស្មើ​ប្រមាណ​២៥% នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១ ៤០០ លាន​អេស​ដេ​អ៊ែរ​) ក្នុងនោះ ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ចំនួន ៩៣% ត្រូវ​ជាង ៤៤៣ លាន​ដុល្លារ​អាមេរិក និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ ៧% ត្រូវ​ជាង ៣៥ លាន​ដុល្លារ​អាមេរិក​។

​​​ជុំវិញ​និង​កម្ចី​ឥណទាន​សម្បទាន នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ យក​មកប្រើ​ប្រាស់ ​ជាក់ស្តែង សរុប​មាន​ចំនួន​ជាង ៤៤៣ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ ក្របខ័ណ្ឌ​ទ្វេភាគី មាន​ចំនួន​ប្រមាណ ៦៣% ត្រូវ​ជាង ២៨១ លាន​ដុល្លារ​អាមេរិក​, និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ ៣៧% ត្រូវ​ជាង ១៦២ លាន​ដុល្លារ អាមេរិក​។​

​​​ក្នុង​រយៈពេល​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍ សរុប​ជាង ១៥២ លាន​ដុល្លារ ក្នុងនោះ ​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស មាន​ចំនួន ១% ត្រូវ​នឹង ១,៦១ លាន​ដុល្លារ (​ប្រាក់​ដើម ១,៥៦ លាន​ដុល្លារ និង​ការប្រាក់ ០,០៥ លាន​ដុល្លារ​) និង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស មាន​ចំនួន​ប្រមាណ ៩៩% ត្រូវ​ជាង ១៥០ លាន​ដុល្លារ (​ប្រាក់​ដើម​ជិត ១១០ លាន​ដុល្លារ រួមជាមួយ​ការប្រាក់ និង​កម្រៃ ផ្សេងៗ​ជាង ៤០ លាន​ដុល្លារ​អាមេរិក​ផងដែរ​)​។​

​​​សូម​បញ្ជាក់​ថា​ គោលដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺ​សុទ្ធតែជា​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ដោយ​ក្នុង​នោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្ដប់​ប្រមាណ ៩៣% និង​វិស័យ អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ ៧%​។ ជារួម​, ឥណទាន​ទាំងនេះ សុទ្ធសឹង​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម ៥៦%៕ ​អត្ថបទ ៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm