អង្គការ UNDP ជំរុញឱ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា និងស្វែងរកការគាំទ្រជាសាកលសម្រាប់ការកសាងឡើងវិញ

2024/05/31 04:34:20 pm        67

លោក អាប់ដាឡា អាល់ ដាដារី(Abdallah Al Dardari) នាយកការិយាល័យប្រចាំតំបន់របស់អង្គការ UNDP សម្រាប់រដ្ឋអារ៉ាប់ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK នៅទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប។ លោក ក៏បានស្វែងរកការគាំទ្រពីអន្តរជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងតំបន់នេះឡើងវិញ។

មន្ត្រីរូបនេះ បាននិយាយថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការដើម្បីផ្តល់ឱ្យប្រជាជននៅក្នុងតំបន់ហ្កាហ្សា នូវសេវាគ្រប់គ្រងកាកសំណល់រឹង និងទឹកស្អាតដែលគ្មានជាតិប្រៃ។ ប៉ុន្តែ លោក បាននិយាយថា ស្ថានភាពមានសភាពធ្ងន់ធ្ងរ ខណៈការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ និងសមាជិកគ្រួសារ ឬបង្ខំពួកគេឲ្យជម្លៀសខ្លួនចេញម្តងហើយម្តងទៀត។

លោក Dardari និយាយថា គ្រប់ទិដ្ឋភាពនៃជីវិត បានរងផលប៉ះពាល់យ៉ាងខ្លាំង ឬត្រូវបែកបាក់គ្នា ហើយវាយឺតពេលហើយក្នុងការអនុវត្តបទឈប់បាញ់ ប៉ុន្តែវានៅតែល្អប្រសើរជាងគ្មានបទឈប់បាញ់។ វានឹងមានបញ្ហាប្រឈមច្រើនចំពោះការកសាងឡើងវិញ ប្រសិនបើបទឈប់បាញ់កើតមានឡើង។ លោក និយាយថា វានឹងរាប់បញ្ចូលទាំងការរៀបចំលំនៅឋានបណ្តោះអាសន្នរាប់ពាន់ខ្នង និងការយកកម្ទេចកម្ទីទៅបោះចោលចំនួន៣៨លានតោន។

លោក Dardari បានបញ្ជាក់ថា ការត្រៀមរៀបចំសម្រាប់ការកសាងឡើងវិញគួរតែចាប់ផ្តើម ទោះបីនៅមុនពេលការប្រយុទ្ធនឹងបញ្ចប់ក៏ដោយ។ លោក បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន ប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ លោក បានស្នើឱ្យប្រទេសជប៉ុន ចែករំលែកចំណេះដឹងរបស់ខ្លួនអំពីរបៀបដោះស្រាយឱ្យបានឆាប់រហ័សជាមួយកម្ទេចកម្ទី និងបច្ចេកវិទ្យារបស់ខ្លួន សម្រាប់ការកែច្នៃសំណល់ ប្រកបដោយប្រសិទ្ធភាព។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm